ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់ថា ប្រទេសនានារួមសហការ និងរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រ

ដោយស្មារតីគោរពច្បាប់ជាចម្បង ក្នុងនាមជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងជាសមាជិកសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅនៃអនុសញ្ញានេះ។

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីអត្ថាធិប្បាយរបស់វៀតណាមក្នុងឱកាសរំលឹកខួបលើកទី ៤០ នៃការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា៖ ការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ - " រដ្ឋធម្មនុញ្ញស្តីពីសមុទ្រនិងមហាសមុទ្រ" គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ហើយមានសារសំខាន់សម្រាប់ការអភិវឌ្ឍរីកចម្រើននៃច្បាប់អន្តរជាតិ។ អស់រយៈពេល ៤០ ឆ្នាំកន្លងទៅ អនុសញ្ញានេះតែងតែដើរតួនាទីជាក្របខ័ណ្ឌច្បាប់អន្តរជាតិដ៏ទូលំទូលាយ និងពេញលេញ ដែលជាមូលដ្ឋានច្បាប់សម្រាប់រាល់សកម្មភាពគ្រប់គ្រង និងប្រើប្រាស់សមុទ្រ និងមហាសមុទ្រ។

ដោយស្មារតីគោរពច្បាប់ជាចម្បង ក្នុងនាមជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ និងជាសមាជិកសកម្មនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅនៃអនុសញ្ញានេះ ដោយបានអនុវត្តន៍អនុសញ្ញាយ៉ាងម៉ឺងម៉ាត់ ដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២; ចូលរួមយ៉ាងសកម្មក្នុង និងរួមចំណែកផ្តួចផ្តើមគំនិតជាច្រើនចំពោះសកម្មភាពក្នុងក្របខ័ណ្ឌនៃស្ថាប័នដែលបានបង្កើតឡើងក្រោមអនុសញ្ញា ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។

ទន្ទឹមនឹងនោះ វៀតណាមក៏បានជំរុញការសុក្រិតប្រព័ន្ធច្បាប់ក្នុងប្រទេសអំពីការគ្រប់គ្រងនិងប្រើប្រាស់សមុទ្រដោយឈរលើមូលដ្ឋានអនុលោមតាមអនុសញ្ញា។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនៅសមុទ្រដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិនៃអនុសញ្ញា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ ២០១៥៕


top