ព័ត៌មាន

វៀតណាមសង្កត់ធ្ងន់ថា ការផ្លាស់ប្ដូរថាមពលដោយសមភាពគឺជានិន្នាការដែលមិន អាចជៀសរួចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការផ្លាស់ប្ដូរថាមពល ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ គឺជាផ្លូវជៀសមិនរួចសម្រាប់វៀតណាមដើម្បីសម្រេចបានការអភិវឌ្ឍប្រកប ដោយចីរភាព។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ។ (រូបថត៖ Thanh Tuan/VNA)

កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម និងស្ថានបេសកកម្ម អចិន្ត្រៃយ៍របស់ឥណ្ឌូនេស៊ីប្រចាំអង្គការសហប្រជាជាតិ និងគណៈកម្មការសេដ្ឋកិច្ច សង្គមអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ( ESCAP) បានរៀបចំ ព្រឹត្តិការណ៍ ការរចនាហិរញ្ញវត្ថុសម្រាប់ការផ្លាស់ប្ដូរថាមពលក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក មេរៀនរបស់ប្រទេសវៀតណាម និងឥណ្ឌូនេស៊ីស្តីពីការបង្កើតភាពជាដៃគូ ក្នុងការផ្លាស់ប្តូរថាមពលដោយសមភាព

ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការផ្លាស់ប្ដូរថាមពល ការការពារបរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាផ្លូវជៀសមិនរួចសម្រាប់វៀតណាមដើម្បីសម្រេចបានការអភិវឌ្ឍប្រកប ដោយចីរភាព។ ដូច្នេះហើយ វៀតណាម និងដៃគូអន្តរជាតិបានបង្កើតភាពជាដៃគូក្នុង ការផ្លាស់ប្តូរថាមពលដោយសមភាព (JETP) ដើម្បីកៀរគរថវិកាដំបូងចំនួន ១៥,៥ ពាន់លានដុល្លារក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ ដើម្បីបម្រើកិច្ចខិតខំប្រឹងប្រែង ផ្លាស់ប្តូរថាមពលរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យដៃគូអន្តរជាតិ អនុវត្តន៍ការសន្យា ហើយផ្តល់ធនធាន ហិរញ្ញវត្ថុ ដូចជាផ្ដល់ជំនួយឥតសំណង កសាង សមត្ថភាព ចែករំលែកភាពជឿនលឿន ការស្រាវជ្រាវអំពីសក្តានុពលនៃថាមពលក កើតឡើងវិញ ជួយគាំទ្រនិងវិនិយោគក្នុងកម្មវិធី គម្រោងនានាដែលរួមចំណែកក្នុងការ ការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជួយវៀតណាមអាចសម្រេចបានគោលដៅ ខាងអាកាសធាតុរបស់ខ្លួន៕


top