កាលពីថ្ងៃទី ៦ តុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរ ជាតិនៃមហាសន្និបាតអង្គការសហប្រជាជាតិ (គណៈកម្មាធិការទី១) បានធ្វើការ ពិភាក្សាលើបញ្ហាដែលកំពុងលេចឡើងនាពេលបច្ចុប្បន្នទាក់ទងនឹងសន្តិភាព សន្តិសុខអន្តរជាតិ និងការរំសាយសព្វាវុធ ដោយមានការចូលរួមពីប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិ និងតំណាងអង្គការអន្តរជាតិ និងតំបន់ជាច្រើន។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងសុន្ទរកថានៅកិច្ចប្រជុំពិភាក្សា។ រូបថត៖ VNA