ជំនាញការបរទេសចែករំលែកអំពីការអភិវឌ្ឍកាហ្វែពិសេស
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេវៀត ណាម Buon Ma Thuot លើកទី៧ ឆ្នាំ ២០១៩ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងសមាគមកាហ្វេ-កាកាវវៀតណាម ដើម្បីរៀបចំសិក្ខាសាលាស្តីអំពីការអភិវឌ្ឍន៍កាហ្វេ-ផលិតផលពិសេសរបស់វៀតណាម។
កាហ្វេវៀតណាមបាននាំចេញទៅកាន់ប្រទេសនិងតំបន់ចំនួន ៨០ លើទូទាំងប្រទេស ។ ហើយ នាឆ្នាំ ២០១៨វៀតណាមនាំចេញបាន ១,៩ លានតោន ដែលទំហំនាំចេញ ទទូលបាន ៣,៥ពាន់លានដុល្លារអាមេរិក ស្រូបយក ១៤ % នៃទីផ្សារនិងជាង ១០% តម្លៃកាហ្វេនាំចេញសកល ហេតុដូច្នេះបានឈរលំដាប់ទី ២ នៅលើពិភពលោក។ ថ្វីត្បិតដែល កាហ្វេវៀតណាមមានផលិតផលតិចតូច ប៉ុន្តែទទួលបានតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។
ដើម្បីលើកកម្ពស់តម្លៃកាហ្វេ អ្នកតំណាងនានាបានវាយតម្លៃថាវៀតណាមត្រូវតែ ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀត ទៅលើគុណភាពប្រកបដោយចីរភាព ដែលប្រសើរជាងការបង្កើនទិន្នផល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម