ព័ត៌មាន

វៀតណាមរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន​ដែល​ទទួល​មរណភាព​ដោយសារជំងឺរាតត្បាតកូវីដ ១៩

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩ បានប្រព្រឹត្តិទៅនៅទូទាំងប្រទេសនាយប់ថ្ងៃទី ១៩ វិច្ឆិកា (ថ្ងៃទី ១៥ កើត ខែ ១០)។

ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩

នៅទីក្រុងហូជីមិញ តាងនាមបក្ស រដ្ឋ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្តែងនូវអារម្មណ៍រំជួលចិត្ត ក្ដីសោកសៅនិង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុតដល់ក្រុមគ្រួសារ ដែលមានសាច់ញាតិទទួលមរណៈភាព ដោយសារជំងឺរាតត្បាតកូវីដ ១៩ ព្រមទាំង ឧទ្ទិសដល់វិញ្ញាណក្ខន្ធសពឲ្យទៅកាន់សុគតិភព។ លោក Do Van Chien បានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតដែលមិនធ្លាប់មានតាំងពីមុនមកបានឆក់យកអាយុជីវិតរបស់ជនរួមជាតិជាង ២៣ ០០០ នាក់៖ “កូនចៅដែលបាត់បង់ឪពុកម្តាយគឺជា ឧប្បត្តិហេតុដ៏ធំធេងក្នុងជីវិតរបស់ខ្លួន។ បក្ស រដ្ឋ អ្នកជិតខាង ញាតិសន្តាន នឹងរួមដំណើរជាមួយក្មួយៗក្នុង ឆាកជិវិត។ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ប៉ុន្តែខ្ញុំជឿជាក់ថា ដោយមានការថែទាំរបស់រដ្ឋ ការយកចិត្តទុកដាក់របស់ សហគមន៍និងសេចក្ដីស្រឡាញ់របស់ ញាតិសន្តាននោះ ក្មួយៗនឹងទទួលបានទំនុកបម្រុងមួយផ្នែកខាងស្មារតី និងសំភារៈផងដែរ”។

នាវេលាម៉ោង ២០ និង ៣០ នាទីលោក Vo Van Thuong សមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមបានអនុវត្តន៍ពិធីឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិ កម្មាភិបាល និងយុទ្ធជន ដែលបានទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩។ ក្រោយ មក ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញអុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរួមជាតិដែលទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩។

នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនទីក្រុងយ៉ាងច្រើនកុះករក៏បានរៀបចំពិធី ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធដល់ជនរួមជាតិ កម្មាភិបាល និងយុទ្ធជនដែលបានទទួលមរណៈភាពដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top