ព័ត៌មាន

វៀតណាមរៀបចំវេទិការកុមារអាស៊ានលើកទី៤


ប្រធានបទនៃវេទិការអាស៊ានគឺ “អាស៊ានមួយ ទស្សនវិស័យមួយដើម្បីកុមារ”

វៀតណាមរៀបចំវេទិការកុមារអាស៊ានលើកទី៤។ ព្រឹត្តិការណ៍នេះ​បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយដោយមាន​ការ ចូលរួមរបស់កុមារ៣៥នាក់​មក​ពី៨ប្រទេស​ក្នុង​តំបន់​អាស៊ាន (លើក​លែងតែ​ប៊្រុយ​ណេ) អគ្គលេខារងអាស៊ាន តំណាងពិសេសរបស់អគ្គ​លេខាធិការអ.ស.ប​ទទួល​បន្ទុក​អំពើហឹង្សា​លើកុមារ និងតំណាងអង្គការអន្តរជាតិមួយចំនួន។ ដោយ​ប្រធានបទ “អាស៊ានមួយ ទស្សនវិស័យមួយដើម្បីកុមារ” វេទិកាឆ្នាំ​នេះសំដៅឆ្ពោះ​ទៅ សហគមន៍អាស៊ានស្និទស្នាលជាមួយកុមារ ជាកន្លែង​ដែលកុមារអាចចែករំលែក​និងទទួល​យកអត្ថប្រយោជន៍​រួម រួមចំណែកកសាងសហគមន៍អាស៊ាន​មួយ ដែល​យកមនុស្ស​ជាមជ្ឈមណ្ឌល​និងមានការ​ទទួលខុសត្រូវ​ចំពោះសង្គម។ លោកស្រី​ Le Kim Dung ប្រធាននាយក​ដ្ឋាន​សហប្រតិបត្តិកា​រអន្តរជាតិ​នៃក្រសួង ការ​ងារ​យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានឲ្យដឹងថា៖​ “វៀតណាមធ្វើជាម្ចាស់រៀបចំវេទិការនេះ ដំបូង​បង្អស់ គឺអនុវត្តកាតព្វកិច្ចជាសមា​ជិក និងសម្តែងការទទួលខុសត្រូវ និងសន្យារបស់វៀត​ណាម។ វេទិកា​រជា​ឱកាស​ល្អ ហើយជាពិសេស វេទិកានេះបានរៀបចំឡើង ក្នុងខែធ្វើសកម្មភាពដើម្បីកុមារវៀត​ណាម។ ដោយហេតុ​នេះ ចំពោះ​វៀតណាម វាជាឱកាស​សម្រាប់ជម្រុញការ ចូលរូម​និងផ្ទៀងស្តាប់នូវបំណង​ប្រាថ្នារបស់​កុមារ។ ចំពោះ​តំបន់​វិញ គឺជា​ថ្មី​ម្តងទៀតបាន​បង្ហាញនូវការសន្យា របស់វៀតណាមក្នុងតំបន់ព្រមទាំងអះអាង​នូវ តួនាទីរបស់វៀត​ណាមក្នុង​ការយកមនុស្សធ្វើជាមជ្ឈមណ្ឌលនិង​ជម្រុញបរិយា កាសស្និទ្ធស្នាល​ជាមួយកុមារ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top