ព័ត៌មាន

វៀតណាមរៀបចំវគ្គវឹកហាត់បង្ការទប់ស្កាត់ជំងឺ Covid-19 លើទ្រង់ទ្រាយធំ


 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសតាមដានការវឹកហាត់តាមទូរទស្សន៍ (រូបថត៖ VGP)
 

នាព្រឹក​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅរដ្ឋធានីហាណូយ គណៈកម្មការទទួលបន្ទុក ការវឹកហាត់បង្ការ ទប់ស្កាត់ Covid-19 នៃក្រសួងការពារប្រទេសវៀត ណាម បានរៀបចំវគ្គវឹកហាត់បង្ការទប់ស្កាត់ Covid-19។ វគ្គវឹក​ហាត់​នេះ​ គឺសំដៅត្រៀមរៀបចំទប់ទល់នឹងគ្រប់សេណារីយ៉ូរបស់ជំងឺនេះ ចាប់ពីកម្រិត ទី២ដោយមានអ្នកឆ្លងចំនួន២០​នាក់ រហូតដល់ កម្រិតទី៥ដោយមានចំនួន អ្នកឆ្លងក្នុងចន្លោះ ពី៣០០០ឡើងដល់ទៅ៣ហ្មឺននាក់ និង​ករណី​ដែល​ជំងឺ បានឆ្លងរាលដាលទៅក្នុងអង្គភាពទ័ពមួយចំនួន។
 
ថ្លែងនៅទី​នេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បានលើក​សរសើរ​ការ​ចូល​រួម​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវនិង ប្រសិទ្ធភាពរបស់កងទ័ព ចាប់ពីវេលាដំបូងដែលជំងឺ Covid-19 ទើបតែកើត មានឡើង។ លោក​ឧបនាយករដ្ឋមន្រ្តីបានលើកច្បាស់នូវសំណូមពរទាំង៥ ថា៖ មិនទុកឲ្យជំងឺឆ្លងរាលដាល មិនទុក​ឲ្យកម្មាភិបាល​ពេទ្យត្រូវឆ្លងគ្នា កាត់ បន្ថយជាអតិបរមា មិនទុកឲ្យមានករណីស្លាប់ដោយជំងឺ មិនទុកឲ្យសង្គម មានភាព​ច្របូកច្របល់ មិនទុកឲ្យប៉ះពាល់ជាអវិជ្ជមានទៅលើការអភិវឌ្ឍ សេដ្ឋកិច្ច កិច្ចសហ​ប្រតិបតិ្ត​ការ​ទាំង​ទ្វេភាគី​និង​ពហុភាគី។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖
 
“វគ្គវឹកហាត់​នេះមិនត្រឹមតែសំដៅត្រៀមរៀបចំឲ្យការងារបង្ការទប់ ស្កាត់ជំងឺលើកនេះប៉ុណ្ណោះទេ ថែមទាំង​ចំពោះ​ឧប្បត្តិ​ហេតុខាងសន្តិសុខមិន មែនប្រពៃណីនាអនាគតទៀតផង។ តាមរយៈវគ្គវឹកហាត់លើកនេះ និងការ អនុវត​ជាពិតជាក់ស្ដែងនៅឃុំ Son Loi និងតំបន់ផ្សេងៗ យើងត្រូវតែបង្កើនកិច្ច សហការអន្តរ​ផ្នែក​ឲ្យបាន​ល្អថែមទៀត។ ទន្ទឹមនឹងនោះ យើងបន្តដកបទ ពិសោធន៍ ពិនិត្យមើលឡើង​វិញ​នូវយន្តការ​ច្បាប់​ដែល​មិន​ទាន់​ស្មានដល់ ករណីដូចបច្ចុប្បន្ននេះ ដើម្បីធ្វើវិសោធន៍កម្មឲ្យគ្រប់ជ្រុងជ្រោយជាងមុន”។
 
នាថ្ងៃ​ដដែល នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ក៏បាន ប្រព្រឹត្តទៅវគ្គវឹកហាត់បង្ការទប់ស្កាត់ Covid-19​ លើទ្រង់ទ្រាយធំផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top