ព័ត៌មាន

វៀតណាមរៀបចំពិធីរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣ ខែមិនា


ទិដ្ឋភាពនៃពិធីមិទ្ទីងរំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣មិនា

ពិធីមិទ្ទីង​រំលឹកទិវាឧតុនិយមពិភពលោកថ្ងៃទី២៣ ខែមិនា ឆ្នាំ​២០១៧ បាន​ក្រសួង​​ធន​ធាន​និងបរិស្ថាន​វៀតណាម​រៀបចំឡើង នាព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ។ ទិវាឧតុនិយម​ពិភពលោក​ឆ្នាំនេះ​មាន​​ប្រធាន​បទ “ការយល់ដឹងពីពពក”។​ ប្រធានបទនេះ​ចង់ផ្ញើសារ​មួយ​អំពីសារៈសំខាន់ របស់ពពក​ក្នុងប្រព័ន្ធ​អាកាសធាតុ។ យោងតាម លោក Le Thanh Hai អគ្គនាយក​រងមជ្ឈមណ្ឌលឧតុនិយម​ជលសាស្ត្រជាតិថា ភាព​ចំបាច់​នៃការ​ស្រាវជ្រាវ​ អំពីពពកគឺសំដៅលើកកំពស់សមត្ថភាព ព្យាករណ៍អាកាសធាតុ​បម្រើការ​​អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងបង្ការគ្រោះធម្មជាតិ។ លោក Le Thanh Hai បានឲ្យដឹងថា៖
 
 “ពពកជាផ្នែកសំខាន់នៃដំណើរការចរាចររបស់ទឹក។ បាតុភូតក្នុងខ្យល់អាកាស​សុទ្ធតែបាន​ដំណើរការ​តាម​រយៈពពក។ ​យល់​ដឹងច្បាស់​អំពីប្រភេទពពក​ទាំង​អស់​គឺ​យើង​ នឹង​មានការព្យាករណ៍​អាកាសធាតុត្រឹម​ត្រូវ​ជាង​។ ឆ្នាំនេះ អង្គការ​ឧតុនិយម​ពិភព​លោក បានចេញផ្សាយនូវ Atlas ថ្មីមួយអំពីពពកផងដែរ”។
 
​អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាម ​លោក Chu Pham Ngoc Hien បានស្នើឲ្យស្ថាប័ន​ស្រាវជ្រាវ អំពីឧតុនិយកនានា បន្ត​កសាងរូបសណ្ឋានព្យាករណ៍ សមស្រប ឈរលើ​មូលដ្ឋាន​នូវ​ព័ត៌មាន​​ទទួល​បាន​អំពីពពក៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top