នាថ្ងៃទី ៧ មុថិនា កិច្ចប្រជុំមេបញ្ជាការការពារជាតិនៃបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ២០ បានបើកនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលរួមកិច្ចប្រជុំនេះ។
ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Nguyen Tan Cuong បានអំពាវនាវឲ្យប្រទេសពាក់ព័ន្ធបន្តសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។ ទន្ទឹមនឹងនោះ ពង្រឹងការកសាងទំនុកចិត្ត អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងសម្រេចរួចរាល់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយ ប្រសិទ្ធភាពជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ។ ប្រការនេះនឹងបន្តអះអាងពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់កងកម្លាំងការពារជាតិ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខរួមនៃតំបន់៕