ព័ត៌មាន

វៀតណាមរួមទាំងប្រទេសផ្សេងៗនានា បង្កើនកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍


 វៀតណាមរួមទាំងប្រទេសផ្សេងៗនានា បង្កើនកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ 

នាល្ងាចថ្ងៃទី៧​ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង​ហូជីមិញ បានប្រព្រឹត្តិទៅសន្និ​សីទកា​សែត ស្ដីពីការ​ជូន​ដំណឹង​លទ្ធផល​ នៃសន្និសីទ​ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើក​ទី ៣ នៃបណ្ដា​ប្រទេស​ចូលរួម​យុទ្ធសាស្ត្រស​ហប្រតិបត្តិការ​សេដ្ឋកិច្ច​ Ayeyawady - Chao Phraya - Mekong (ACMECS) រួ​មមាន កម្ពុជា ​ឡាវ មីយ៉ាន់ម៉ា ថៃ វៀត​ណា​ម និង​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីទេសច​រណ៍លើក​ទី​​៤ នៃបណ្ដាប្រ​ទេសជាសមាជិកយ​ន្តការសហប្រតិ​បត្តិការ​ កម្ពុជា ឡាវ មីយ៉ាន់ម៉ា​ និងវៀតណាម (CLMV) ។ អ​ញ្ជើញជាអធិបតីសន្និសីទ​កាសែតនេះ លោក Ng​uyen Ngoc Thien រដ្ឋមន្រ្តី​ក្រសួងវប្បធម៌​កីឡា និងទេសចរណ៍វៀតណាមបា​ន​ឲ្យដឹងថា សន្និសីទថ្នា​ក់រដ្ឋមន្ត្រី​ទេសចរណ៍ ACMECS លើក​ទី៣  និងសន្និសីទថ្នាក់រ​ដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើកទី​ ៤ បានប្រព្រឹត្តិ ទៅនា​ថ្ងៃទី៧ ខែក​ញ្ញា ​ឆ្នាំ២០១៧ នៅទី​ក្រុង​ហូជីមិញប្រកប​ដោយជោគជ័យ តាមរយៈ​បណ្ដាសេចក្ដីថ្លែងកា​រណ៍រួម​។  នៅក្នុង​បណ្ដាសន្និសីទ​ទាំង​នេះ ​រដ្ឋមន្ត្រីបណ្ដាប្រទេសចូលរួ​មបាន​ប្រមូលផ្ដុំពិភាក្សា វាយតម្លៃ​លើដំណើរ​ការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ទេសចរណ៍​ក្នុងតំបន់​ និងតំរង់ទិសសហប្រ​តិបត្តិការនាពេលខាងមុ​ខ ប្រមូ​លផ្ដុំ​ទៅលើ​បញ្ហាបង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការធ្វើដំណើរ អភិវឌ្ឍន៍ប្រភពធនធានមនុ​ស្សទេស​ចរណ៍​ជាដើម។
 
ក៏នាល្ងាច​ថ្ងៃទី៧ ខែកញ្ញា ដដែល នៅទីក្រុងហូជីមិ​ញ ក្រសួងវប្បធម៌កីឡានិងទេស​ចរណ៍​វៀតណាម បាន​រួម​សហការ ​ជាមួយក្រសួងវប្បធម៌បេតិកភណ្ឌនិង​ទេសចរណ៍អ៊ីតាលី រៀបចំសិក្ខា​សាលា ស្តីពីកិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​វៀត​ណាម​ - អ៊ីតាលីផ​ងដែរ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top