ព័ត៌មាន

វៀតណាមរួមចំណែកទិសដៅសំខាន់ៗចំនួនបីនៅក្នុងសន្និសីទអន្តរសភា ISC-២

សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ប្រារព្ធពិធីបើកយ៉ាងអធិកអធមនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី ២៧ ខែសីហា។
អនុប្រធានរដ្ឋសភាលោកស្រី ង្វៀនធីថាញ់ ថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំពិភាក្សាទូទៅ។ រូបដត៖ VNA

អញ្ជើញថ្លែងនៅក្នុងវគ្គពិភាក្សាទូទៅ លោកស្រី ង្វៀន ធីថាញ់ អនុប្រធានរដ្ឋសភា បានបញ្ជាក់ពីតួនាទីកាន់តែសំខាន់នៃការទូតសភានៅក្នុងបរិបទដែលពិភពលោកមានបម្រែបម្រួលដ៏ស្មុគស្មាញ ហើយបានស្នើទិសដៅចំនួនបីគឺ៖ លើកកំពស់សំឡេងរបស់សភាក្នុងការជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី; ពង្រីកតួនាទីនៃការទូតសភាក្នុងការទប់ស្កាត់ ដោះស្រាយ និងការស្ថាបនារបន្ទាប់ពីជម្លោះ តាមរយៈការសន្ទនា ការកសាងទំនុកចិត្ត និងការផ្សះផ្សា; ផ្សារភ្ជាប់ការពង្រឹងសន្តិភាពជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព និងឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលថ្មីៗ ក្នុងនោះមានការជំរុញការចុះហត្ថលេខា និងការផ្តល់សច្ចាប័នលើ អនុសញ្ញាហាណូយ ស្តីពីការបង្ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ក្នុងឱកាសនេះ អនុប្រធានរដ្ឋសភាលោកស្រី ង្វៀន ធិថាញ់ បានជួបជាមួយប្រធានស្តីទីរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកស្រី សួនថន សៃយ៉ាចាក់ (Sounthone Xayachack) និងអនុប្រធានទី២ នៃសភាហ្គាណា លោក អេនឌ្រូ អាស៊ីម៉ា អាម៉ូអាកូ (Andrew Asiamah Amoako)៕


top