ព័ត៌មាន

វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួនមួយនាក់ទៀត ក្នុងសហគមន៍នៅខេត្ត Hai Duong

បុគ្គលិកពេទ្យទទួលបន្ទុកបានយកសំណាកសម្រាប់ធ្វើតេស្ត  (រូបថត៖ ក្រសួងសុខាភិបាល)
 

នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១៤៦០ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកជំងឺចំនួន ៣៥ នាក់ត្រូវស្លាប់។

គិតត្រឹមម៉ោង ១៨ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ម៉ោង ៦ ថ្ងៃទី ២ ខែកុម្ភ វៀត ណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួនមួយនាក់ទៀតក្នុងសហ គមន៍។ នេះគឺជាអ្នកជំងឺទី ១៨៥១ (ភេទប្រុស អាយុ ៤៤ ឆ្នាំ ដែលមានអាស័យដ្ឋាននៅទីរួមស្រុក Lai Cach ស្រុក Cam Giang ខេត្ត Hai Duong) ។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨៥១ នាក់ ក្នុងនោះមានអ្នកជំងឺចំនួន ១៤៦០ នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមានអ្នកជំងឺចំនួន ៣៥ នាក់ត្រូវស្លាប់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀងណាម


top