ព័ត៌មាន

វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន១៣.១៩៧នាក់បន្ថែមទៀត

ក្នុងថ្ងៃដដែល មានអ្នកជម្ងឺចំនួន១០.០៦២នាក់ត្រូវបានប្រកាសជាសះស្បើយផងដែរ។

ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា ចាប់ពីម៉ោង១៨ថ្ងៃទី១ដល់ម៉ោង១៨ថ្ងៃទី២ ខែកញ្ញា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១៣.១៩៧នាក់បន្ថែមទៀត ក្នុងនោះទីក្រុងហូជីមិញនាំមុខគេដោយមានចំនួនករណីឆ្លងចំនួន៥៩៦៣នាក់។ ក្នុងថ្ងៃដដែល មានអ្នកជម្ងឺចំនួន១០.០៦២នាក់ត្រូវបានប្រកាសជាសះស្បើយផងដែរ។

ក្នុងអំឡុងពេលផ្ទុះជម្ងឺកូវីដ ១៩ វៀតណាមបានកត់ត្រាករណីឆ្លងសរុបចំនួន៤៨៦.៧២៧នាក់។ ចំនួនករណីបានជាសះស្បើយមាន ២៥៩.៣២៤នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top