
វៀតណាមយកចិត្តទុកដាក់អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ
ដើម្បីទប់ទល់នឹងការខ្វះខាតថាមពលប្រពៃណីនាបច្ចុប្បន្ន វៀតណាមកំពុងអភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរ។ តាមគំរោងការណ៍អភិវឌ្ឍន៍អគ្គីសនីជាតិ ដំណាក់កាល ២០១១-២០២០ អគ្គីសនីនុយគ្លេអ៊ែរ ជាការជ្រើសរើសត្រឹមត្រូវ រួមចំណែកជំរុញ បណ្ដាផ្នែកឧស្សាហកម្មក្នុងប្រទេសអាអភិវឌ្ឍន៍។ លោក Hoang Anh Tuan ប្រធាន នាយកដ្ឋានថាមពលនុយគ្លេអ៊ែរ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានអោយដឹងថា៖
“អភិវឌ្ឍន៍អគ្គីសនីនុយគ្លេអ៊ែរជាភារកិច្ចមួយ ក្នុងចំណោមភារកិច្ចសំខាន់ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ថាមពលបរមាណូ។ វៀតណាមបានត្រៀមរៀបចំលក្ខណះនានា ហើយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមការណែនាំ របស់អង្គការបរមាណូអន្តរជាតិនានា។ ត្រៀមរៀបចំប្រកបដោយល្អប្រសើរ ដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិភាព សុវត្ថិភាព និងសន្តិសុខអគ្គីសនីនុយគ្លេអ៊ែរក្នុងអនាគតនេះ៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម