ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ពិសេសដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស


ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung (ឆ្វេង)និងព្រះអង្គម្ចាស់ Andrew (រូបថត៖VGP)

ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung ដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាលវៀតណាម អញ្ជើញ​ទៅបំពេញ​​ទស្សន​កិច្ចជាផ្លូវការ នៅចក្រភព​អង់​គ្លេស​ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧​។ ក្នុង​រយៈ​​​ពេល​ស្នាក់​នៅទី​នេះ ឧបនាយករដ្ឋម​ន្រ្តី​លោក Trinh Dinh Dung បានជួបសន្ទនា​ជាមួយ​ព្រះអង្គ​ម្ចាស់ Andrew (Duke of York) និងមានជំនួបមួយចំនួនផ្សេងទៀត។ ​នៅ​បណ្ដា​ជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung អះអាងថា វៀត​ណាមយក​ចិត្តទុកដាក់ពិសេស ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ ជាមួយ​ចក្រ​ភព​​​អង់​គ្លេស ជាពិសេសលើវិស័យ​ពាណិជ្ជកម្មវិនិយោគ វប្បធម៌អប់​រំសន្តិសុខ​ការ​ពារ​ជាតិ។

រីឯខ្លួនវិញ ព្រះអង្គម្ចាស់ Andrew និងថ្នាក់ដឹកនាំអង់គ្លេសបានវាយតំលៃខ្ពស់​ ចំពោះ​​សមិទ្ធិក្នុង​ការកែលំ​អបរិយាកាស​វិនិយោគ ធ្វើអាជីវកម្មនៅវៀតណាំម​ហើយ​សង្កត់ធ្ងន់ថា ក្រោយពីការបោះឆ្នោត រដ្ឋាភិបាល​ថ្មីរបស់​​អង់​គ្លេស​នឹងបន្ត​យក​ចិត្ត​ទុកដាក់ដល់ការជំរុញ កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ ជាមួយវៀតណាម បង្កលក្ខណៈ​ងាយស្រួលសំរាប់​សហគ្រាស​ អង់គ្លេស​បង្កើន​សកម្មភាពអាជីវកម្ម នៅវៀត​ណាម ហើយ​ទំនិញវៀត​ណាម​ជ្រៀត​ចូល​ទីផ្សារ​អង់គ្លេស៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 


top