ព័ត៌មាន

វៀតណាមយកចិត្តទុកដាក់ថែទាំនិងការពារមនុស្សចាស់ក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩

ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ជារៀងរាល់ឆ្នាំគឺជាទិវាអន្តរជាតិមនុស្សចាស់។ ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូមនុស្សចាស់ ដោយបញ្ជាក់ថា មនុស្សចាស់គឺជារតនៈសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។
 

ការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាដើម្បីបង្ការជំងឺកូវីដ ១៩ នាំមកនូវសេចក្តីសុខដល់មនុស្សចាស់ (រូបភាព៖ TTXVN)


បច្ចុប្បន្ន វៀតណាមមានមនុស្សចាស់ប្រហែល ១១,៤ លាននាក់។ រដ្ឋាភិបាលវៀតណាមតែងតែ យកចិត្តទុកដាក់ជាពិសេស ចំពោះការថែទាំនិងការការពារមនុស្សចាស់និងជនងាយរងគ្រោះក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩។

នៅតាមមូលដ្ឋាននៅទូទាំងប្រទេសក៏បានអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បី ថែទាំនិងការពារមនុស្ស ដែលជាមុខសញ្ញាត្រូវងាយរងគ្រោះក្នុងជំងឺរាតត្បាតកូវីដ ១៩។ លោក Chu Van Cong ប្រធានមជ្ឈមណ្ឌលគាំពារសង្គមខេត្ត Khanh Hoa បាននិយាយថា៖ “ការគ្រប់គ្រងបានល្អបំផុតគឺគ្មានទំនាក់ទំនងទៅខាងក្រៅ។ ឧបមាថា បើមានករណី F0 ណាមួយគឺមានតែនៅក្នុងតំបន់នោះទេ ដែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ តំបន់ផ្សេងទៀតដំណើរការធម្មតា។ ជាពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ ត្រូវបង្កើនអាហារូបត្ថម្ភនិងហាត់ប្រាណដើម្បីបង្កើតបរិយាកាសរស់នៅស្អាតនិងមានខ្យល់អាកាសសម្រាប់ពួកគេ។ ជាមួយគ្នានោះ មានការផ្សាយដោយឧបករណ៍បំពងសម្លេង បង្កើតបរិយាកាសសប្បាយក្នុងសហគមន៍ ដើម្បីផ្តល់ឱ្យពួកគេមានផាសុខភាព”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មន្ទីរពេទ្យនិងមូលដ្ឋានសុខាភិបាលជាច្រើនបានបង្កើនការណែនាំដល់មនុស្សចាស់ឱ្យទទួលការពិនិត្យគ្លីនិកសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩។ មន្ទីរពេទ្យ Binh Thanh ទីក្រុងហូជីមិញត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវ លើទិតាំងចាក់វ៉ាក់សាំងសម្រាប់មនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ វេជ្ជបណ្ឌិត Tran Trung De នាយកមន្ទីរពេទ្យ Binh Thanh បានចែករំលែកថា៖ “មនុស្សចាស់មានជំងឺប្រចាំកាយជាច្រើន ជាពិសេសជំងឺលើសឈាម ពេលខ្លះខ្ពស់រហូតដល់ ១៨០-២០០ ហើយករណីទាំងនេះ ត្រូវអង្គុយតាមដាន ប្រសិន បើសម្ពាធឈាមធ្លាក់ចុះ ពួកគេទើបចាក់ថ្នាំបាន។ តាមដានបន្ទាប់ពីការចាក់ហើយមានសុវត្ថិ ភាពទើបអនុញ្ញាតឱ្យទៅផ្ទះវិញ។ ក្រៅពីកន្លែងចាក់វ៉ាក់សាំងនៅអនុវិទ្យាល័យ Vo Thi Sau យើងបានដាក់ពង្រាយកន្លែងចាក់វ៉ាក់សាំងជាច្រើនកន្លែងទៀត ដើម្បីចាក់វ៉ាក់សាំងជូនមនុស្សចាស់”។

មនុស្សចាស់វៀតណាមក៏ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺ កូវីដ ១៩ ផងដែរ។ លោកស្រី Pham Ngoc Tuyet អាយុ ៦១ ឆ្នាំ ប្រធានកាកបាទក្រហម ទីក្រុង Dien Bien Phu ខេត្ត Dien Bien ដែលជារៀងរាល់ថ្ងៃបានប្រើឧបករណ៍បំពងសម្លេងចល័តនិងប្រអប់ម៉ាស់លើដៃ ពេលខ្លះលោកស្រីឃោសនាផង ពេលខ្លះរំលឹកដល់គ្រួសារ អ្នកជំនួញនិងប្រជាជនឱ្យអនុវត្តន៍តាមបទបញ្ជាតឹងរ៉ឹងស្តីពីការការពារជំងឺកូវីដ ១៩ នៅតាមទីសាធារណៈ ផង។ លោកស្រីបានចែករំលែកថា៖  “ដរាបណាខ្ញុំនៅតែមានសម្លេងនៅក្នុងសង្គម នៅតែមានកិត្យានុភាពនៅក្នុងសហគមន៍ គឺខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីប្រជាជន។ ខ្ញុំធ្វើដោយអស់ពីចិត្តនៅពេលខ្ញុំចូលរួមក្នុងការងារទាំងនេះ។ សម្រាប់ខ្ញុំអាចធ្វើអ្វីមួយ ដើម្បីប្រជាជន នោះគឺជាប្រការដែលលើកទឹកចិត្តខ្ញុំបំផុត”។

ទទួលបានអាទិភាពក្នុងកំឡុងពេលមានជំងឺរាតត្បាតកូវីដ - ១៩ និងក្នុងពេលជាមួយគ្នានេះដែរ មនុស្សចាស់វៀតណាមនៅតែគោរពតាមវិធានការបង្ការប្រឆាំងជំងឺរាតត្បាតរបស់ក្រសួងសុខា ភិបាល ធ្វើលំហាត់ប្រាណទៀងទាត់ សម្រាកបន្ធូរអារម្មណ៍ សមាធិ ធានាបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីរស់នៅប្រកបដោយផាសុខភាពជាមួយកូន ៗ និងចៅ ៗ ដោយរួមចំណែកប្រយោជន៍ដល់សង្គម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top