
ទិដ្ឋភាពនៃពិធីជួបសន្ទនាកាទូត
នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចំាំនៅអាមេរិកបានរៀបចំការជួបសន្ទនាការទូតក្នុងឱកាសឆ្នាំថ្មីដោយមានការចូលរួមរបស់ទីប្រឹក្សាឧបការីជាង ៧០ នាក់មកពីការិយាល័យនិងគណៈកម្មាធិការសំខាន់ៗនៃសភាទាំងពីររបស់អាមេរិកអាណាត្តថ្មី ដែលពាក់ព័ន្ធទៅនឹងដំណើការរៀបចំគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក ទំនាក់ទំនងជាមួយទ្វីបអាស៊ីនិងវៀតណាម។ នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ទីប្រឹក្សានិងឧបការីក្នុងនាមជាស្ពានតភ្ជាប់និងរួមចំណែកសំខាន់ទៅក្នុងការជម្រុញទំនាក់ទំនងលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។ លោក Pham Quang Vinh បានគូសបញ្ជាក់ថា វៀតណាមយកចិត្តទុកដាក់ជម្រុញទំនាក់ទំនងជាមួយរដ្ឋអំណាចនិងរដ្ឋសភាថ្មីរបស់អាមេរិក។ លោកឯកអគ្គរដ្ឋទូតវៀតណាមក៏បានជូនដំណឹងអំពីការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល APEC ២០១៧។
នៅក្នុងជំនួបនេះ ទីប្រឹក្សានិងឧបការីទាំងអស់បានវាយតម្លៃខ្ពស់ចំពោះកិច្ចការផ្លាស់ប្តូរថ្មីនិងតួនាទីរបស់វៀតណាមក្នុងតំបន់ ព្រមទាំងអះអាងថា នឹងរួមចំណែកជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតលើគ្រប់វិស័យ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម