ព័ត៌មាន

វៀតណាមមិនទទួលស្គាល់អ្វីដែលហៅថា “ខ្សែ៩កំណាត់” របស់ចិននៅ សមុទ្រខាងកើត

វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ ចំពោះតំបន់សមុទ្រនានាដែលត្រូវបានកំណត់ស្របទៅតាមមាត្រានៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

អ្នកនាំពាក្យនៃក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang (រូបថត៖ VOV)


នាថ្ងៃទី២០ មីនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែលគណនីបណ្ដាញសង្គមមួយចំនួនដែលចុះឈ្មោះស្ថាប័នតំណាងរបស់ចិនប្រចាំឯបរទេស បានចុះផ្សាយរូបភាពផែនទីចិន ដែលមាន “ខ្សែ៩កំណាត់” នោះ អ្នកនាំពាក្យនៃក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ ទស្សនៈរបស់វៀតណាមស្ដីពីបញ្ហាសមុទ្រខាងកើតគឺច្បាស់លាស់និងឥតងាករេនោះទេ។

វៀតណាមមានមូលដ្ឋានគតិយុត្តនិងភស្តុតាងប្រវត្តិសាស្ត្រដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ ចំពោះតំបន់សមុទ្រនានាដែលត្រូវបានកំណត់ស្របទៅតាមមាត្រានៃអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ តាមនោះ វៀតណាមមិនទទួលស្គាល់ការទាមទារណាមួយអំពីសមុទ្ររបស់ចិនដោយឈរលើអ្វីៗដែលហៅថា “ខ្សែ៩កំណាត់” នៅសមុទ្រខាងកើតនោះឡើយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top