ព័ត៌មាន

វៀតណាមមានអ្នកជំងឺឆ្លងកូវីដ១៩ចំនួន ៣ នាក់បន្ថែមទៀតដែលត្រូវបានដាក់នៅដាច់ដោយឡែកភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម


គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ១២ ខែសីហា នៅវៀតណាមមានមនុស្សចំនួន ៨៦៦ នាក់ ត្រូវបានឆ្លងជំងឺកូវីដ១៩។ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណា)
 

នាវេលាម៉ោង៦ ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ចំនួន ៣ ករណីបន្ថែមទៀតនៅក្នុងជើងយន្តហោះធ្វើដំណើរពីប្រទេសជប៉ុនមកកាន់ប្រទេសវៀតណាមកាលពីថ្ងៃទី ១០ ខែសីហា។
 
អ្នកជំងឺសុទ្ធសឹងតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ភ្លាមៗបន្ទាប់ពីចូលមកប្រទេសវៀតណាម នៅអាកាសយានដ្ឋាន Van Don។ នាព្រឹកថ្ងៃទី ១២ ខែសីហាអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Truong Son ក៏បានជូនដំណឹងអំពីករណីឆ្លងជំងឺទី ១៧ បានស្លាប់ដោយសារជំងឺរាតត្បាត កូវីដ១៩ផងដែរ។
 
នេះជាអ្នកជំងឺភេទប្រុស អាយុ ៥៥ ឆ្នាំរស់នៅទីក្រុង Da Nang  ហើយអ្នកជំងឺរូបនេះបានស្លាប់ដោយសារផ្ទុកជំងឺកូវីដ១៩ និងមានជំងឺប្រចាំកាយធ្ងន់ធ្ងរមួយចំនួនទៀតផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top