ព័ត៌មាន

វៀតណាមមានអត្រានារីជាថ្នាក់ដឹកនាំសហគ្រាសខ្ពស់ជាងកម្រិតមធ្យមរបស់អាស៊ី


 វៀតណាមមានអត្រានារីជាថ្នាក់ដឹកនាំសហគ្រាសខ្ពស់ជាងកម្រិតមធ្យមរបស់អាស៊ី 

តាមរបាយការណ៍របស់​សម្ព័ន្ធក្រុមហ៊ុនពិគ្រោះយោបល់ ​Boston (BCG) ទើបនឹងបានប្រកាស​បាន​ឲ្យដឹងថា ក្នុង​ចំណោម​នាយ​កប្របតិបត្តិ (CEO) និងសមាជិកគណៈនាយកនៅ​វៀតណាមគឺមា​ន ២៥% ជានារី។ តាមតួរលេខ​នេះ វៀតណា​មមានអត្រានារីកា​ន់មុខងា​រជាថ្នាក់​ដឹកនាំគឺខ្ពស់​ជាងម៉ាឡេស៊ី ​(១៤%) សិង្ហបុរី (១០%) និង​ឥណ្ឌូនេស៊ី (៦%​) ។
 
លោក Ian Grundy អ្នកជំនាញការនៅក្រុមហ៊ុន​ជ្រើសរើស Adecco Group AG ដែលមានទីស្នាក់​ការនៅ​ស៊្វីសបាន​សង្កេត​ឃើញ​ថា ចំនួននារីវៀតណា​មកាន់មុខងារ​ជាថ្នាក់ដឹកនាំ ឬជាម្ចាស់ស​ហគ្រាសធុនតូច​និង​មធ្យម (SME) ព្រមទាំង​សហគ្រាសធំៗ​ទៀតផង​ កាន់តែច្រើនពីមួយថ្ងៃ​ទៅមួយ​ថ្ងៃ ។ លោក Ian Grundy បានឲ្យ​ដឹង​ថា ការវិវឌ្ឍន៍​របស់វៀត​ណាម គឺដោយសារមានវិធាន​ការរបស់​រដ្ឋាភិបាល និងសហគ្រា​សក្នុងកា​ររក្សា និង​អភិវឌ្ឍន៍​ទេពកោសល្យ​របស់នារី​។
 
មុននោះ តាមការស្ទង់មតិរ​បស់ Deloitte លើក្រុមហ៊ុនវៀតណាមចំនួ​ន ​៥០ នាខែមិ​ថុនា​កន្លង​ទៅបាន​ឲ្យដឹង​ថា សមា​ជិកក្រុមប្រឹក្សាភិបាលចំនួន ​១៧,៦% គឺជានារី។ ​តួរលេខ​នេះ គឺខ្ពស់ជាង​ទ្វេដងបើប្រៀប​នឹងអត្រាទូ​ទៅរបស់​អាស៊ី ដែលមាន​អត្រា ៧,៨ % ​តែប៉ុណ្ណោះ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top