ព័ត៌មាន

វៀតណាមមានលទ្ធភាពទទួលភ្ញៀវទេសចរអន្ដរជាតិ ចំនួន ១៣ លាននាក់ក្នុងឆ្នាំ ២០១៧


វៀតណាមមានលទ្ធភាពទទួលភ្ញៀវទេសចរអន្ដរជាតិ ចំនួន ១៣ លាននាក់ក្នុងឆ្នាំ ២០១៧

ដំណាច់ឆមាសទី ១ ឆ្នាំ ២០១៧ វិស័យទេសចរណ៍វៀតណាមទទួលបាន ភ្ញៀវទេសចរអន្ដរជាតិចំនួន ៦,២ លាននាក់ កើនឡើងជាង ៣០ % បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ ជាមធ្យមជារៀងរាល់ខែ វិស័យទេសចរណ៍​វៀត​ណាម​ទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង ១ លាននាក់។ តាមផែនការនៃវិស័យទេសចរណ៍វៀតណាមគឺក្នុងឆ្នាំ ២០១៧ ទទួលបានកំណើន ១៥% បើប្រៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ ពោលគឺទទួលបានភ្ញៀវទេសចរអន្ដរជាតិចំនួន ១១,៥ លាននាក់។ប៉ុន្តែជាមួយនឹងអត្រាកំណើននាបច្ចុប្បន្នវៀតណាមអាចទទួលបានភ្ញៀវទេសចរអន្ដរជាតិ​ពី ១២,៥ ដល់ ១៣ លាននាក់ក្នុង ឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top