ព័ត៌មាន

វៀតណាមមានផែនការស្ដារជើងហោះហើរអន្តរជាតិឡើងវិញ

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Pham Binh Minh (រូបថត៖ VGP)


នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Pham Binh Minh បានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើការពិភាក្សាអំពីផែនការស្តារជើងហោះហើរពាណិជ្ជកម្មអន្តរជាតិចាប់ពីថ្ងៃទី ១៥ ខែធ្នូ តាមសំណើរបស់ក្រសួងគមនាគមន៍ ដឹកជញ្ជូន។

លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh បានចាត់ទុកថា ការស្ដារជើងហោះហើរពាណិជ្ជកម្មអន្តរជាតិគឺជាតម្រូវការជាក់ស្ដែងក្នុងគន្លងប្រក្រតីភាពថ្មី។ ទោះយ៉ាងណាក៏ដោយ ចាំបាច់ត្រូវជ្រើសរើសប្រទេសមួយចំនួនដែលមានសុវត្ថិភាពខ្ពស់។ អ្នកដំណើរដែលចូលប្រទេសវៀតណាមតាមជើងហោះហើរនានា ត្រូវតែឆ្លើយតបនឹងបទប្បញ្ញត្តិស្តីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ពោលគឺទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ២ ដូសគ្រប់គ្រាន់ ឬបានជាសះស្បើយពីជំងឺកូវីដ ១៩ ហើយមានលទ្ធផលធ្វើតេស្ត PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោងមុនពេលឡើងយន្តហោះ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យរៀបចំកម្មវិធីរាយការណ៍សុខភាពតែមួយគត់ សម្រាប់អ្នកឆ្លងចូលប្រទេស ដើម្បីជួយសម្រួលការគ្រប់គ្រងជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top