ព័ត៌មាន

វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយហុងគ្រី

លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយហុងគ្រី - ដៃគូគ្រប់ជ្រុងជ្រោយដំបូងគេរបស់វៀតណាមក្នុងចំណោមប្រទេសមិត្តភក្តិប្រពៃណីនៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត។
  ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ TTXVN)  
នារសៀលថ្ងៃទី ២៨ កក្កដា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហុងគ្រីលោក Ory Csaba មកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការការរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយហុងគ្រី - ដៃគូគ្រប់ជ្រុងជ្រោយដំបូងគេរបស់វៀតណាមក្នុងចំណោមប្រទេសមិត្តភក្តិប្រពៃណីនៅតំបន់អឺរ៉ុបកណ្ដាលនិងអឺរ៉ុបខាងកើត។
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការដែលហុងគ្រីចាត់ទុកវៀតណាមជាដៃគូអាទិភាពក្នុងគោលនយោបាយជំនួយអភិវឌ្ឍន៍អន្តរជាតិ (ODA) ដោយបានសន្យាផ្ដល់ទុនកម្ចីអនុគ្រោះចំនួន ៤៤០ លានអឺរ៉ូ ដើម្បីអនុវត្តន៍គម្រោងនានាក្នុងវិស័យសហប្រតិបត្តិការអាទិភាពរវាងប្រទេសទាំងពីរ ដូចជា មន្ទីរពេទ្យមហារីក Can Tho ដែលកំពុងត្រូវបានដាក់ពង្រាយអនុវត្តន៍យ៉ាងសកម្ម។ ទន្ទឹមនឹងនោះ វៀតណាមក៏កំពុងជួយសម្រួលដល់ការបង្កើតមជ្ឈមណ្ឌលវប្បធម៌និងសហគមន៍ហុងគ្រីនៅទីក្រុងហាណូយ ដែលជាស្ពានសម្រាប់ការជួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំងពីរ៕

top