ព័ត៌មាន

វៀតណាមមានបំណងថា IMO នឹងបន្តជួយឧបត្ថម្ភអភិវឌ្ឍន៍វិស័យនាវាចរណ៍សមុទ្រ

នារសៀលថ្ងៃទី ១២ ឧសភា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយអគ្គលេខានៃអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO) លោក Ki Tack Lim នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជាប្រទេសសមាជិកដែលមានការទទួលខុសត្រូវក្នុងការអនុវត្តច្បាប់អន្តរជាតិ អនុសញ្ញាអន្តរជាតិនិយាយរួម និងអនុសញ្ញាស្តីពីនាវាចរណ៍សមុទ្រអន្តរជាតិ និយាយដោយឡែក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Ki Tack Lim អគ្គលេខាធិការអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ IMO (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើថា IMO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍វិស័យនាវាចរណ៍តាមសមុទ្រ ជាពិសេសផ្នែកវិទ្យាសាស្ត្រគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស; គាំទ្រវៀតណាមក្នុងដំណើរការកសាង និងសុក្រិតប្រព័ន្ធច្បាប់នាវាចរណ៍សមុទ្រ និងចូលរួមក្នុងការចុះហត្ថលេខា និងអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីនាវាចរណ៍សមុទ្រ។

រីឯខ្លួនវិញ អគ្គលេខាធិការនៃអង្គការនាវាចរណ៍អន្តរជាតិ Ki Tack Lim បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះចក្ខុវិស័យ ការប្តេជ្ញាចិត្ត ការខិតខំប្រឹងប្រែង និងដំណោះស្រាយរបស់វៀតណាមក្នុងការសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០។ លោក Ki Tack Lim បានស្នើថា វៀតណាមបង្កើនការចែករំលែកបទពិសោធន៍ សហការជាមួយប្រទេសជាសមាជិក និងចូលរួមជាមួយ IMO ក្នុងការអនុវត្តការប្តេជ្ញាចិត្តលើការកាត់បន្ថយការបំភាយឧស្ម័ន និងការអភិវឌ្ឍវិស័យនាវាចរណ៍សមុទ្រប្រកបដោយចីរភាព។ លោកបានមានប្រសាសន៍ថា IMO នឹងអនុវត្តយ៉ាងសកម្មនូវសំណើសហប្រតិបត្តិការតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីវៀតណាម៕


top