ព័ត៌មាន

វៀតណាមមានបំណងចង់រួមជាមួយសហរដ្ឋអាមេរិកបន្តនាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងស្ថិរភាពយូរអង្វែង

នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan។
  នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan (រូបថត៖ Duong Giang/VNA)  

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខជាតិក្នុងការសម្របសម្រួលជាមួយបណ្តាប្រទេសនៃ

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក ហើយតាមនោះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់រដ្ឋបាលលោក Joe Biden ចំពោះអាស៊ាន និងតំបន់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ ហើយមានគោលបំណងចង់រួមជាមួយសហរដ្ឋអាមេរិកបន្តនាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងស្ថិរភាពយូរអង្វែង។

ជាការឆ្លើយតបទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគោរពទំនាក់ទំនងជាមួយវៀតណាម ហើយបានវាយតំលៃខ្ពស់ចំពោះសមត្ថភាពដោះស្រាយបញ្ហាប្រឈមរបស់វៀតណាម ព្រមទាំងសន្យាបន្តផ្ដល់ប្រភពធនធានជួយឧបត្ថម្ភ វៀតណាមក្នុងការឆ្លើយតបនឹងរាល់បញ្ហាសាកល្បងដូចជាជំងឺរាតត្បាតកូវីដ ១៩ ការប្រែប្រួលអាកាសធាតុ គ្រោះអាសន្នផ្ដាច់ខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

ភាគីទាំងពីរក៏បានចែករំលែកពីគោលជំហររួមស្ដីពីបញ្ហាតំបន់ និងអន្តរជាតិ ដោយបានឯកភាពគ្នាថាចាំបាច់ត្រូវដោះស្រាយរាល់បញ្ហាសន្តិសុខ ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែ៕


top