ព័ត៌មាន

វៀតណាមមាននាវាមុជទឹកទំនើបចំនួន៦គ្រឿង


វៀតណាមមាននាវាមុជទឹកទំនើបចំនួន៦គ្រឿង

នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នាវាដឹកជញ្ជូន​ធុនធ្ងន់ Rolldock Storm របស់​ហូឡង់​បាន​បញ្ចូន​នាវា​មុជ​ទឹក​មាក់​ Kilo ​ចុង​​ក្រោយ​ក្នុងចំណោម​នាវាចំនួន៦​គ្រឿង ​ដែលវៀត​ណាម​បានកំម៉្មង់ទិញពីរុស្ស៊ី មក​ដល់កំពង់ផែ Cam Ranh ខេត្ត Khanh Hoa ។ ឧត្តមសេនីយ៍ឯក លោក Nguyen Huu Minh ស្នងការនយោបាយកង​នាវា​មុជ​ទឹក​លេខ១៨៩ កង ទ័ពជើងទឹក​វៀត​ណាម​បាន​ឲ្យដឹង​ថា៖ “នាវាទី៦​នេះមានឈ្មោះថា Ba Ria – Vung Tau។ រហូតមក​ដល់ពេល​នេះ អាច​និយាយ​បាន​ថា ដំណើរការទទួលនាវាមុជទឹក​ទំនើប​បំផុតចំនួន៦ គ្រឿង​នេះ​គឺ បាន​សម្រេច​ជាស្ថាពរ។ រៀបចំល្អ និង​ត្រៀមប្រយុទ្ធ​ជាស្រេ​ច ជា​ការ​ងារ​មាន​អត្ថន័យ​សំខាន់​បំផុត សម្រាប់​កម្លាំង​​នាវា​មុជ​ទឹ​កផង​ដែរ​”៕
 

តាម ​VOV5 - វិទ្យុសំឡេង​វៀត​ណាម
 


top