ព័ត៌មាន

វៀតណាមមានគោលបំណងថា សឹង្ហបុរីចែករំលែកបទពិសោធន៍ក្នុងការកសាងនគរឆ្លាត


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖daidoanket.vn)

នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ប្រធានគណៈ​កម្មាធិការ​មជ្ឈឹម​រណសិ្សមាតុ​ភូមិ​វៀត​ណាម លោក​ Nguyen Thien Nhan បានទទួល​ជួប​សន្ទនា ជាមួយរដ្ឋមន្រ្តីការបរទេស​សឹង្ហបុរី​ លោក Vivian Balakrishnan។ នៅទីនេះ​លោក Nguyen Thien Nhan អះអាងថា សឹង្ហបុរីជាដៃគូមួយក្នុងចំណោម​ដៃ​គូ​យុទ្ធសាស្ត្រ​របស់​វៀតណាម នៅទ្វីបអាស៊ី។ លោកសង្កត់ធ្ងន់ថា វឌ្ឍនភាពរបស់​សឹង្ហបុរី​ជាមេ​រៀន​ចំពោះ​វៀត​ណាម​ ជាពិសេស​គឺក្នុងវិស័យ​នគរឆ្លាត ហើយសំដែង​គោលបំណង​ថា សឹង្ហបុរី​នឹង​ចែក​រំលែក​បទ​ពិសោធន៍​និង​សហប្រតិ​បតិ្តការ ជាមួយ​វៀតណាម​ក្នុងវិស័យ​នេះ។ ​លោក Nguyen Thien Nhan ក៏សង្ឃឹមថា សឹង្ហបុរី​នឹង​សហ​ប្រតិបតិ្ត​ការ ជាមួយវៀតណាមក្នុងការពង្រឹងសុវត្ថិភាព​បណ្ដាញ បណ្ដុះបណ្ដាល​ប្រភព​ធន​ធាន​មនុស្ស លើវិស័យ​បច្ចេក​វិទ្យា​ព័ត៌មាន និងចែក​រំលែកបទពិសោធន៍​ ជាមួយវៀត​ណាម ក្នុង​ការ​អភិវឌ្ឍន៍​រដ្ឋាភិបាល​អេឡិច​ត្រូនិក​ ផង​ដែរ។ រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី​លោក Vivian Balakrishnan បានលើក​ច្បាស់​ថា សឹង្ហបុរី​យក​ចិត្ត​ទុកដាក់​ ដល់ការជំរុញទំនាក់ទំនងសហប្រតិបតិ្តការ​ ជាមួយវៀត​ណាម​លើគ្រប់​វិស័យ ក្នុងនោះមាន​ពាណិជ្ជកម្ម​វិនិយោគ បណ្ដុះ​បណ្ដាល​ធនធានមនុស្ស អប់រំ​ និងទេសចរណ៍​ជាដើម៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top