ព័ត៌មាន

វៀតណាមមានគោលបំណងថា បណ្ដាប្រទេសជាសមាជិកអាស៊ាន និងសហគមន៍អន្តរជាតិរួមដៃគ្នាជួយមីយ៉ាន់ម៉ាជំនះពុះពារលើជំងឺរាតត្បាត និងការលំបាក

នារសៀលថ្ងៃទី ១៨ ខែសីហា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បី កៀរគរជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា។

ទិដ្ឋភាពនៃកិច្ចប្រជុំ


អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi អ្នកសម្របសម្រួលទទួលបន្ទុកជំនួយមនុស្សធម៌អាស៊ានសម្រាប់មីយ៉ាន់ម៉ាបានដឹកនាំកិច្ចប្រជុំនេះ ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកតអាស៊ាន និងតំណាងដៃគូនានា។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអបអរសាទរចំពោះការរៀបចំកិច្ចប្រជុំនេះ ដោយអះអាងថា នេះគឺជាជំហានដ៏សំខាន់ ក្នុងការអនុវត្តន៍ការព្រមព្រៀង ៥ ចំណុច។

លោករដ្ឋមន្រ្តីបានចែករំលែកពីការលំបាកដែលប្រទេសនិងប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយមានគោលបំណងថា បណ្ដាប្រទេសជាសមាជិកអាស៊ាននិងសហគមន៍អន្តរជាតិរួមដៃគ្នាជួយមីយ៉ាន់ម៉ាជំនះពុះពារលើជំងឺរាតត្បាត និងការលំបាក។ ដូច្នេះវៀតណាមបានសន្យាជួយឧបត្ថម្ភមីយ៉ាន់ម៉ានូវសំភារៈបរិក្ខាពេទ្យ ដែលមានតម្លៃ ១០ ម៉ឺនដុល្លារអាមេរិក។

នៅក្នុងកិច្ចប្រជុំនេះ បណ្ដាប្រទេសជាសមាជិកអាស៊ាននិងដៃគូនានាបានសន្យាជួយឧបត្ថម្ភមីយ៉ាន់ម៉ាទឹកប្រាក់ប្រមាណ ៩ លានដុល្លារអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top