ព័ត៌មាន

វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកាន់តែរឹងមាំជាមួយប្រេស៊ីល

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នារសៀលថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងស្រុក) នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបពិភាក្សាជាមួយលោក Carlos Fávaro រដ្ឋមន្ត្រីក្រសួងកសិកម្មប្រេស៊ីល។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ចុះហត្ថលេខាជានិមិត្តរូបលើផលិតផលសាច់គោប្រេស៊ីលនាំចេញទៅវៀតណាមជើងដំបូង (រូបថត៖ VNA)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្មនៃប្រទេសទាំងពីរ បង្កើតក្រុមការងារចម្រុះមួយ ដើម្បីសម្របសម្រួលយ៉ាងជិតស្និទ្ធ  រួមទាំងការបើកទីផ្សារសម្រាប់ផលិតផលកសិកម្មរបស់គ្នាទៅវិញទៅមក; ជំរុញការវិនិយោគកសិកម្មនៅនឹងកន្លែង; បង្កើតភាពជាដៃគូក្នុងការផលិតនិងប្រើប្រាស់កាហ្វេ បង្កើតម៉ាក់យីហោកាហ្វេវៀតណាម-ប្រេស៊ីលរួម; បង្កើតភាពជាដៃគូលើសន្តិសុខស្បៀង តាមនោះ វៀតណាមផ្គត់ផ្គង់អង្ករនិងធានាសន្តិសុខស្បៀងសម្រាប់ប្រេស៊ីល។

ដោយយល់ស្របនឹងសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ លោករដ្ឋមន្ត្រី Carlos Favaro បានអះអាងថា ប្រេស៊ីលត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរបញ្ជីផលិតផលសំខាន់ៗ ដោយរួមជាមួយភាគីវៀតណាមកំណត់ផែនទីបង្ហាញផ្លូវ សម្រាប់បើកទីផ្សារកសិផលរបស់ភាគីទាំងពីរ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងរដ្ឋមន្ត្រីលោក Carlos Fávaro បានធ្វើជាសក្សីក្នុងពិធីនាំចេញសាច់គោប្រេស៊ីលកុងតឺន័រជើងទី ១ មក វៀតណាម។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ព្រឹត្តិការណ៍នេះ រួមជាមួយនឹងការនាំចេញត្រីប្រា បាសា  វៀតណាមជាលើកដំបូងមកកាន់ប្រទេសប្រេស៊ីលក្នុងឱកាសនេះ គឺជាសក្ខីភាពបញ្ជាក់ពីសក្តានុពលនៃកិច្ច សហប្រតិបត្តិការកសិកម្មរវាងប្រទេសទាំងពីរ៕


top