ព័ត៌មាន

វៀតណាមមានកម្លាំងចលករយ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០១៩


 ទិដ្ឋភាពនៅសន្និសីទកាសែតរបស់រដ្ឋាភិបាលវៀតណាមនាថ្ងៃទី៣១ ខែឧសភា (រូបថត៖ chinhphu.vn)
 

នេះជា​ការវាយតម្លៃរបស់រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung នៅ​សន្និ​សីទ​កាសែត​ជាប្រចាំ​ខែរបស់រដ្ឋាភិបាលកាលពីរ សៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ។

តាមលោក​រដ្ឋមន្រ្តីបានអោយ ដឹងថា ទោះបីជានាបច្ចុប្បន្ន គោលដៅកំណើន​សេដ្ឋ​កិច្ច​កំពុង​ត្រូវ​រង​ផល​ប៉ះ​ពាល់​ ដោយប៉េស្តជ្រូកអាហ្វ្រិកក្ដី ប៉ុន្តែនាពេលកន្លងទៅ រាល់សន្ទស្សន៍ផ្សេងៗទៀត សុទ្ធតែ​សម្រេច​បាន​នូវ​កំណើន​យ៉ាង​ល្អ។ ក្នុងវិស័យកសិកម្ម ចាប់តាំងពីដើមឆ្នាំ ២០១៩មក បរិមាណហ្វូងបសុបក្សី​បាន​កើន​ឡើង​ចំនួន​៧,១%​ ហើយផល នេសាទក៏កើនឡើង៦,២%​។ ចំណែកឯវិស័យឧស្សាហកម្មវិញ​ ក៏ទទួលបា​ន កំណើន​ចំនួន​៩,៤% ផងដែរ។ ចំពោះវិស័យនាំចេញនិងពាណិជ្ជកម្ម រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោក Mai Tien Dung​ បានអោយដឹងថា៖

“សកម្មភាព​ពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅយ៉ាងផុលផុស សេវាកម្មប្រើប្រាស់ កើនឡើង១១,៦% ហើយ​រូបិយ​ប័ណ្ណ​និង​អាត្រា​ការប្រាក់បន្តមានស្ថិរភាព។ ជា ពិសេសគឺ ការទាក់ទាញទុន FDI មានការរីកចម្រើនល្អណាស់។ ទុន FDI ចុះ ​បញ្ជីថ្មីនិងបំពេញបន្ថែមសរុបទទួលបានចំនួន១៦ពាន់លានដុល្លាអាមេរិក។ ទំហំ នាំចេញកើនឡើង៦,៧%។ នាពេលកន្លងទៅ វៀតណាមបានបង្កើតយន្តការជា ច្រើនដែល​ជួយ​អោយ​សហគ្រាស​ឯក​ជន​សហប្រតិ​បតិ្តការ​ជាមួយ​សហគ្រាស បរទេសក្នុងគម្រោងធំៗ”។
 
នាពេលខាង​មុខ រដ្ឋាភិបាលក៏ដូចជាបណ្ដាក្រសួង ស្ថាប័ន និងតំបន់ទូទាំង ប្រទេស នឹងបន្តផ្ដោត​ទៅលើ​ការជួយ​សម្រួល​ដល់បែបបទរដ្ឋបាល ក៏ដូចជា​ បង្កើតយន្តការ​ទាក់​ទាញ​ទុន​វិនិយោគ​អោយ​បាន​ខ្លាំង​ក្លាថែម​ទៀត​ពី​សហគ្រាស ឯកជន។ ហេតុដូច្នេះហើយ វៀ​តណាមនឹងមានកម្លាំងចលករយ៉ាងគ្រប់គ្រាន់​ ដើម្បី​សម្រេច​គោលដៅ​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ២០១៩៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 


top