ព័ត៌មាន

វៀតណាមពិភាក្សាលើវិធានការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយជប៉ុននិងអាមេរិក

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី ១៧ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។

 រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសជប៉ុន Hayashi Yoshimasa (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយសមភាគីជប៉ុន ភាគីទាំងពីរបានឯកភាពបង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីទាំងពីរ ក្នុងកិច្ចប្រជុំនាថ្ងៃទី ១២ ខែវិច្ឆិកាកន្លងមក ក្នុងនោះមានការដែល ជប៉ុនអនុវត្តន៍មុនកាលកំណត់នូវខ្ទង់កម្ចីជប៉ុន   ODA ជំនាន់ថ្មី ជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម អនុវត្តន៍ឧស្សាហូបនីយកម្ម ទំនើបកម្ម និងការផ្លាស់ប្តូរបៃតង។ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងតំបន់ ទេសចរណ៍; សម្របសម្រួលក្នុងការរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken (រូបថត៖ VNA))

 

ក្នុងជំនួបជាមួយសមភាគីអាមេរិក ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ ការអប់រំ-បណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការលើការជំនះផលវិបាកនៃសង្រ្គាម។ល។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពផ្លាស់ប្តូរ និងសម្របសម្រួលនៅវេទិកាតំបន់ និងអន្តរជាតិលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា  ក្នុងនោះមានការពង្រឹងកិច្ចសហប្រតបត្តិការជាមួយអាស៊ាន និងអនុតំបន់ទន្លេមេ


top