ចាប់ពីថ្ងៃទី១៤ - ១៨ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងការបរទេសវៀតណាមដឹកនាំដោយលោក Le Anh Tuan អនុរដ្ឋមន្ត្រី បានអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយស្ថាប័ននានារបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុងវីយែន (អូទ្រីស) ក្នុងឱកាសចូលរួមសម័យប្រជុំលើកទី ៥៨ នៃគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
គណៈប្រតិភូក្រសួងការបរទេសដឹកនាំដោយអនុរដ្ឋមន្ត្រី ការបរទេស លោក Le Anh Tuan បានអនុវត្ន៍តសកម្មភាពសហប្រតិបត្តិការជាច្រើនជាមួយទីភ្នាក់ងារនានារបស់អង្គការសហប្រជាជាតិនៅទីក្រុងវីយែន។ រូបថត៖ nhandan.vn
នាថ្ងៃទី១៧ កក្កដា អនុរដ្ឋមន្ត្រី លោក Le Anh Tuan និងអគ្គលេខាធិកានៃគណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកច្បាប់ពាណិជ្ជកម្មអន្តរជាតិ (UNCITRAL) លោកស្រី Anna Joubin-Bret បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) រវាងក្រសួងការបរទេសវៀតណាម និង UNCITRAL ដំណាក់កាល ២០២៥-២០៣១ ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌច្បាប់ស្តីពីសេដ្ឋកិច្ចបៃតងនិងសេដ្ឋកិច្ចឌីជីថល; ជំរុញការសុក្រឹត្យក្របខ័ណ្ឌច្បាប់របស់វៀតណាមសម្រាប់សកម្មភាពពាណិជ្ជកម្មអន្តរជាតិ។
គណៈប្រតិភូវៀតណាមក៏បានសម្របសម្រួលជាមួយលេខាធិការដ្ឋាន UNCITRAL រៀបចំព្រឹត្តិការណ៍ឧទ្ទេសនាម “ទីផ្សារកាបូន” (ថ្ងៃទី ១៥ កក្កដា) សម្រាប់កម្មវិធីការងាររបស់គណៈកម្មាធិការនាពេលខាងមុខ។
នៅក្នុងជំនួបជាមួយអគ្គនាយករងនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) លោក Ciyong Zou អនុរដ្ឋមន្ត្រី លោក Le Anh Tuan បានស្នើឱ្យ UNIDO បន្តការគាំទ្រក្នុងការប្រឹក្សាគោលនយោបាយ លើកកម្ពស់សមត្ថភាព អភិវឌ្ឍន៍ឧស្សាហកម្មបៃតងនិងទំនើប ក៏ដូចជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងរបស់ UNIDO នៅវៀតណាម។ ចំណែកឯខាងអង្គការ UNIDO វិញ លោក Ciyong Zou បានយល់ព្រមជាមួយការតំរង់ទិសឧស្សាហកម្មរបស់វៀតណាម ដោយផ្តោតលើការអនុវត្តបច្ចេកវិជ្ជាខ្ពស់ ជំរុញការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។
នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អនុរដ្ឋមន្ត្រី លោ Le Anh Tuan និងលោកស្រី Candice Welsch ប្រធាននាយកដ្ឋានវិភាគគោលនយោបាយ និងទំនាក់ទំនងសាធារណៈនៃ UNODC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគាំទ្រដល់ការរៀបចំពិធីបើកការចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមអ៊ីនធឺណិតនៅខែតុលាឆ្នាំ ២០២៥ នៅទីក្រុងហាណូយ៕