ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិនៅ Eurosatory

ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែមិថុនា ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង អនុរដ្ឋមន្ត្រីក្រសួងការពារ​ប្រទេស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារ​ប្រទេសវៀតណាម ចូលរួមពិព័រណ៍​សព្វាវុធកងទ័ពជើងគោក Eurosatory ២០២៦ នៅប្រទេសបារាំង តាមការអញ្ជើញរបស់ក្រសួងយោធា  និងអតីតយុទ្ធជនបារាំង។

ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿងថាំង ទស្សនាស្តង់របស់ក្រុមហ៊ុន Gremsy ជាសហគ្រាសវៀតណាមមួយដែលចូលរួមក្នុងការតាំងពិព័រណ៍។
ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង ទស្សនាស្តង់របស់ Airbus។
គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទៅទស្សនាស្តង់របស់សាជីវកម្មឧស្សាហកម្មការពារជាតិបារាំង។
ឧត្តមសេនីយ៍ឯក ង្វៀន ទ្រឿង ថាំង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ចូលរួមពិព័រណ៍សព្វាវុធកងទ័ពជើងគោក Eurosatory ២០២៦។

ពិព័រណ៍ឆ្នាំនេះបានប្រមូលផ្តុំគណៈប្រតិភូផ្លូវការជាង ៣០០ មកពីប្រទេសជិត ១០០ និងក្រុមហ៊ុនការពារជាតិជិត ២០០០ អង្គភាព មកពីប្រទេសជាង ៦០ ដែលចូលរួមការ​តាំងពិព័រណ៍នេះ។

នៅក្នុងពិព័រណ៍នេះ ក្រសួងការពារ​ប្រទេសវៀតណាមបាន​ឧទ្ទេសនាមអំពីឧស្សាហកម្មការពារជាតិរបស់​វៀត​ណាម ទៅកាន់ប្រទេសដទៃទៀត និងបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការរៀបចំសម្រាប់ពិព័រណ៍ការពារជាតិ​វៀត​ណាម​លើកទី ៣ នៅខែធ្នូ ឆ្នាំនេះផងដែរ។

ដោយបានទៅទស្សនាតំបន់ពិព័រណ៍ឧស្សាហកម្មការពារជាតិនៃប្រទេសផ្សេងៗ និងស្តង់របស់សាជីវកម្ម និងក្រុមហ៊ុនបារាំងធំៗដូចជា Airbus និង UNAC អនុរដ្ឋមន្ត្រី ង្វៀន ទ្រឿង ថាំង បានស្វែងយល់អំពីនិន្នាការអភិវឌ្ឍន៍ថ្មីៗនៃឧបករណ៍យោធា បច្ចេកវិទ្យាការពារជាតិ​ទំនើប និងដំណោះស្រាយបម្រើសង្គ្រាមសម័យទំនើប។ លោកបានស្នើដំណោះស្រាយជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង Airbus, UNAC និងសាជីវកម្មឧស្សាហកម្មការពារជាតិបារាំងធំៗ ជាមួយវៀតណាម។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ង្វៀន ទ្រឿងថាំង បានអញ្ជើញសាជីវកម្ម និងក្រុមហ៊ុននានា ឲ្យចូលរួមក្នុងការតាំងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងហាណូយ៕


top