
វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិរបស់ប្រទេសជាតិអំពីសិទ្ធិមនុស្ស
វៀតណាមផ្សព្វផ្សាយដោយជោគជ័យនូវសមិទ្ធិ របស់ប្រទេសជាតិអំពីសិទ្ធិមនុស្ស។ នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Ha Kim Ngoc ក្នុងការឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានប្រចាំនៅក្រុង ហ្សឺណែវក្នុងឱកាសចូលរួមសន្និសីទជាន់ខ្ពស់នីតិកាលទី៣១ នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦។ នៅទីនេះលោក Ha Kim Ngoc បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល២ឆ្នាំកន្លងទៅ វៀតណាមបាន បំពេញល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស សម្រេចគោលដៅដែលបានដាក់ចេញ។ ទន្ទឹមជាមួយនោះ វៀតណាម នឹងបន្តចូលរួមយ៉ាងសកម្ម លើបណ្តាបញ្ហាមួយចំនួនដូចជា ឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិ មនុស្សនិងសិទ្ធិរបស់ជនពិការជាដើម។ លោក Ha Kim Ngoc បានអះអាងថា ការបំពេញល្អតួនាទីជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សជាការគូសសញ្ញា នៃការរីកចំរើនរបស់វៀតណាមក្នុងការរួមដំណើរ ជាមួយពិភពលោកជម្រុញនិងធានាសិទ្ធិ មនុស្ស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម