ព័ត៌មាន

វៀតណាមផ្តោតសំខាន់លើការផ្លាស់ប្តូរថាមពល ដោយធានាលក្ខណៈបរិយាប័ន្ន និរន្តរភាពនិងគ្រប់ជ្រុងជ្រោយ

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញើញទទួលជួបជាមួយលោក Juan Ignacio Rubiolo អនុប្រធានអចិន្ត្រៃយ៍នៃសាជីវកម្មថាមពល AES (អាមេរិក)។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Juan Ignacio Rubiolo អនុប្រធានអចិន្ត្រៃយ៍នៃសាជីវកម្មថាមពល AES (សហរដ្ឋអាមេរិក) (រូបថត៖ VGP/Nhat Bac)  
  លោក Juan Ignacio Rubiolo បានឯកភាពខ្ពស់ចំពោះទស្សនៈរបស់លោកនាយករដ្ឋមន្ត្រីស្តីពីការអភិវឌ្ឍឧស្សាហកម្មថាមពលនៅវៀតណាម (រូបថត៖ VGP/Nhat Bac)  

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានលើកឡើងអំពីការអភិវឌ្ឍថាមពលអគ្គិសនីនៅវៀតណាម។ យ៉ាងណាមិញ AES ត្រូវការការគណនាយ៉ាងទូលំទូលាយអំពីប្រភពថាមពល បន្ទុកអគ្គិសនី ការចែកចាយអគ្គិសនី ការប្រើប្រាស់អគ្គិសនី និងតម្លៃអគ្គិសនីសមស្រប; ស្នើរឱ្យដៃគូអភិវឌ្ឍន៍ជួយឧបត្ថម្ភវៀតណាមក្នុងការផ្លាស់ប្តូរថាមពល ដើម្បីធានាបាននូវភាពត្រឹមត្រូវ យុត្តិធម៌ និរន្តរភាព បរិយាប័ន្ន និងផលប្រយោជន៍សម្រាប់ប្រជាជន។ ផ្តោតលើការឧបត្ថម្ភដល់ក្រុមហ៊ុន និងអ្នកវិនិយោគវៀតណាមក្នុងប្រភពទុនដែលមានអត្រាការប្រាក់សមស្រប លើកកំពស់សមត្ថភាពគ្រប់គ្រង បណ្តុះបណ្តាលធនធានមនុស្ស ចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល និងជាពិសេសការផ្លាស់ប្តូរ ការផ្ទេរបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ជួយវៀតណាមកសាងនិងអភិវឌ្ឍន៍ការផលិតឧបករណ៍ថាមពលកកើតឡើងវិញ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមស្វាគមន៍ និងលើកទឹកចិត្តចំពោះផែនការ និងគំនិតវិនិយោគក្នុងគម្រោងថាមពលកកើតឡើងវិញ និងថាមពលស្អាតរបស់ AES Group និងដៃគូដែលមានសមត្ថភាព និងមានកិត្យានុភាពនៅវៀតណាម ស្របតាមបទប្បញ្ញត្តិ និងទិសដៅអភិវឌ្ឍន៍ថាមពលរបស់វៀតណាម។

ចំពោះខ្លួនវិញ លោក Juan Ignacio Rubiolo បាននិយាយថា AES Group មានការរំពឹងទុកយ៉ាងខ្លាំងអំពីសក្ដានុពលអភិវឌ្ឍន៍របស់វៀតណាម រួមទាំងការវិនិយោគ  កាលានុវត្តភាពធុរកិច្ចនៅទីនេះ ជាមួយនឹងការខិតខំប្រឹងប្រែង និងដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ក្នុងនោះមានការអភិវឌ្ឍបទប្បញ្ញត្តិសាកល្បងនៃកិច្ចព្រមព្រៀងទិញថាមពលផ្ទាល់ (DPPA); អះអាងថា AES Group នឹងបន្តវិនិយោគរយៈពេលវែងដោយមានបំណងចង់ក្លាយជាដៃគូរួមវិភាគទានសកម្ម សម្រាប់វៀតណាម ដើម្បីសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នត្រឹមសូន្យនៅឆ្នាំ ២០៥០ រួមចំណែកកសាងប្រទេស វៀតណាមមួយ រឹងមាំ ឯករាជ្យ និងវិបុលភាពដោយមានសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន -ក្នុងនោះមានការស្វ័យភាពថាមពល៕


top