ព័ត៌មាន

វៀតណាមផ្តោតលើការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណា

កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ ០,៧៥% បន្ថែម នៅយប់ថ្ងៃទី ២៧ ខែកក្កដា ហើយធនាគារកណ្តាល នៃប្រទេស ជាច្រើនបានដំឡើងអត្រាការប្រាក់ជាច្រើនលើកដើម្បីឆ្លើយតបការកើនឡើង អតិផរណា។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (រូបថត៖ VGP)  

នាព្រឹកថ្ងៃទី ២៨ កក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន ដើម្បីពិភាក្សាអំពីដំណោះស្រាយសមស្រប ដើម្បីបន្តគ្រប់គ្រងអតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ។  កិច្ចប្រជុំនេះត្រូវបានធ្វើឡើង បន្ទាប់ពីធនាគារកណ្តាលអាមេរិក (FED) បានដំឡើងអត្រាការប្រាក់ ០,៧៥% បន្ថែម នៅយប់ថ្ងៃទី ២៧ ខែកក្កដា ហើយធនាគារកណ្តាល នៃប្រទេស ជាច្រើនបានដំឡើងអត្រាការប្រាក់ជាច្រើនលើកដើម្បីឆ្លើយតបការកើនឡើងអតិផរណា។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បាន សង្កត់ធ្ងន់ថា ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍយ៉ាងរហ័ស ស្មុគស្មាញ មិនអាចទាយទុកជាមុនបាន អតិផរណាកើនឡើង ការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំងក្លា ហើយការផ្លាស់ប្ដូរគោលនយោបាយនៅប្រទេសជាច្រើនបានប៉ះពាល់ជាអវិជ្ជមានដល់វៀតណាមលើគ្រប់វិស័យ។

  ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VGP)  

 

នៅចំពោះស្ថានការណ៍នេះ ប្រមុខរដ្ឋាភិបាលបានសង្កត់ធ្ងន់ថាភារកិច្ច ជាអាទិភាពសំខាន់ចម្បងនាបច្ចុប្បន្នគឺបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ធានាតុល្យភាពធំៗ  ប្រយុទ្ធប្រឆាំងនឹងឱនភាព ជំរុញការស្ដារឡើងវិញ និងកំណើនសេដ្ឋកិច្ច; ផ្តោតលើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនេះ បន្តជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរគំរូកំណើន បង្កើនការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕


top