ព័ត៌មាន

វៀតណាមផ្តោតលើការធានាសិទ្ធិទទួលបានព័ត៌មានដោយសមភាព និងជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ

ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចការងារ ទៅកាន់សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ ខែតុលា អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Ngo Dong Hai បានជួបធ្វើការជាមួយលោកស្រី Melissa Fleming អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកទំនាក់ទំនងសកល។

អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Ngo Dong Hai បានជួបធ្វើការជាមួយលោកស្រី Melissa Fleming អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកផ្នែកទំនាក់ទំនងសកល។ រូបថត៖ VNA

នៅក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Ngo Dong Hai បានអះអាងថា វៀតណាមផ្តោតលើការធានាសិទ្ធិទទួលបានព័ត៌មានដោយសមភាព ជំរុញការផ្លាស់ប្តូរឌីជីថលគ្រប់ជ្រុងជ្រោយ និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល ដើម្បីឱ្យប្រជាជនអាចទទួលបានអត្ថប្រយោជន៍ពីសមិទ្ធផលនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកក៏បានស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍លើការធានាតម្លាភាព និងភាពអាចទុកចិត្តបាននៃព័ត៌មាន ការបង្រួមគម្លាតឌីជីថល ការគោរពភាពចម្រុះខាងវប្បធម៌ និងភាសាផងដែរ។

រីឯខ្លួនវិញ លោកស្រី Melissa Fleming បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរួមចំណែករបស់វៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល ការពង្រីកលទ្ធភាពទទួលបានព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងការចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មាធិការព័ត៌មានរបស់អង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកស្រីមានបំណងចង់បន្តសហការជាមួយវៀតណាមដើម្បីជំរុញគោលដៅរួមក្នុងវិស័យព័ត៌មាន ទំនាក់ទំនង និងការអភិវឌ្ឍឌីជីថលប្រកបដោយបរិយាប័ន្ន និងចីរភាព៕


top