ព័ត៌មាន

វៀតណាមផ្ដល់ជំនួយជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកដើម្បីជួយប្រទេសកម្ពុជាបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ ១៩

ថ្លែងនៅពិធីនេះ លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ហើយតាមដានយ៉ាងដិតដល់ការវិវឌ្ឍន៍នៃស្ថានភាពជម្ងឺកូវីដ ១៩ ហើយចែករំលែករាល់ការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាត ដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងគ្រប់ គ្រងហើយទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ ដោយជោគជ័យក្នុងរយៈពេលឆាប់បំផុត។

ប្រជាជនពាក់ម៉ាស់ការពារដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ នៅរាជធានីភ្នំពេញនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១។ (រូបថត៖ Xinhua/ VNA)


នាថ្ងៃទី២៣ ខែមេសា អនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹម លោក Nguyen Huy Tang បានប្រគល់ជូនឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំវៀតណាម លោក ចាយ ណាវុធ ទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកក្នុងបំណងជួយប្រជាជនកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ ១៩។ ថ្លែងនៅពិធីនេះ លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា វៀតណាមតែងតែយកចិត្តទុកដាក់ហើយតាមដានយ៉ាងដិតដល់ការវិវឌ្ឍន៍នៃ ស្ថានភាពជម្ងឺកូវីដ ១៩ ហើយចែករំលែករាល់ការលំបាកបណ្ដាលមកពីជម្ងឺរាតត្បាតដែលប្រទេសកម្ពុជាកំពុងប្រឈមមុខ ព្រមទាំងជឿជាក់យ៉ាងមុតមាំថា កម្ពុជានឹងគ្រប់គ្រងហើយទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ កូវីដ ១៩ ដោយជោគជ័យក្នុងរយៈពេលឆាប់បំផុត។ លោក Nguyen Huy Tang ក៏បញ្ជាក់ផងដែរថា វៀតណាមនិងកម្ពុជាជាប្រទេសជិតខាងទាំងពីរ ដោយមានទំនាក់ទំនងប្រពៃណីតាំងពីយូរលង់ណាស់មក ហើយ តែងតែសាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រាលំបាក។ តាមរយៈជំនួយជាទឹកប្រាក់ចំនួន២០ ម៉ឺនដុល្លាអាមេរិករបស់រដ្ឋាភិបាលនាពេលកន្លងមកនិង ៣០ ម៉ឺនដុល្លាអាមេរិកនៅថ្ងៃនេះ បក្ស រដ្ឋនិងប្រជាជនវៀតណាមមានបំណងចង់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដើម្បីគ្រប់គ្រងជម្ងឺ កូវីដ ១៩ ឲ្យបានឆាប់រហ័ស នាំឲ្យស្ថានភាព វិលត្រឡប់ទៅរកស្ថិរភាពឡើងវិញ ហើយបន្តជំរុញយ៉ាងខ្លាំង ក្លានូវបុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


top