ព័ត៌មាន

វៀតណាមផលិតប្រកបដោយជោគជ័យប្រព័ន្ធផលិតអុកស៊ីសែននិងឧស្ម័នបង្ហាប់ចល័តសម្រាប់បម្រើការព្យាបាលអ្នកជម្ងឺកូវីដ ១៩

ប្រព័ន្ធនេះត្រូវ បានដាក់នៅក្នុងកុងតឺន័រមួយ អាចដឹកជញ្ជូនយ៉ាងងាយស្រួល ឆាប់រហ័ស ដើម្បី បំពេញជាភ្លាមមួយរំពិច តម្រូវការ អុកស៊ីសែនសុខាភិបាលក្នុងការព្យាបាលសម្រាប់អ្នកជម្ងឺ។

ក្រុមវិស្វករដែលបានផលិតប្រកបដោយជោគជ័យប្រព័ន្ធអុកស៊ីសែននិងឧស្ម័នបង្ហាប់ចល័ត។ (រូបថត៖ VOV)

សំដៅមានភាពម្ចាស់ការនូវប្រភពអុកស៊ីសែនសុខាភិបាលដែលបានប្រើប្រាស់ ក្នុងករណីបន្ទាន់សម្រាប់អ្នកជម្ងឺកូវីដ ១៩ នោះ ក្រុមវិស្វករនៃសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយបានសហប្រតិបត្តិការជាមួយអង្គភាពអាជីវកម្មមួយចំនួន ផលិតប្រកបដោយជោគជ័យប្រព័ន្ធផលិតអុកស៊ីសែននិងឧស្ម័នបង្ហាប់ចល័ត។ ប្រព័ន្ធនេះត្រូវបានដាក់នៅក្នុងកុងតឺន័រមួយអាចដឹកជញ្ជូនយ៉ាងងាយស្រួល ឆាប់រហ័ស ដើម្បី បំពេញជាភ្លាមមួយរំពិច តម្រូវការអុកស៊ីសែនសុខាភិបាលក្នុងការព្យាបាលសម្រាប់ អ្នកជម្ងឺ។

ប្រព័ន្ធផលិតអុកស៊ីសែននិងឧស្ម័នបង្ហាប់ចល័តនីមួយៗ អាចផ្គត់ផ្គង់អុកស៊ីសែន ដល់មណ្ឌលប្រពោធកម្មទ្រង់ទ្រាយ២០គ្រែ ឬចំនួនអ្នកជម្ងឺធ្ងន់ត្រូវការ ម៉ាស៊ីនជំនួយដកដង្ហើមពី៤០ដល់៦០នាក់។       

នាបច្ចុប្បន្ន ប្រព័ន្ធផលិតអុកស៊ីសែននិងឧស្ម័នបង្ហាប់ចល័តចំនួន២ ត្រូវបាន សម្រេចរួចរាល់ ហើយត្រៀមដឹកជញ្ជូនទៅកាន់ Binh Duong និង Dong Nai ដើម្បី បម្រើការព្យាបាលសម្រាប់អ្នកជម្ងឺកូវីដ ១៩ ធ្ងន់។ នេះជាការបំពេញបន្ថែមដោយទាន់ ពេលវេលា ចាំបាច់និងប្រកបដោយប្រសិទ្ធភាពដល់ការងារព្យាបាលសម្រាប់អ្នកជម្ងឺ កូវីដ ១៩ ដែលជួយកាត់បន្ថយករណីអ្នកជម្ងឺធ្ងន់ និងមានហានិភ័យ ស្លាប់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top