ព័ត៌មាន

វៀតណាមប្រឆាំងជំទាស់ចិនធ្វើសមយុទ្ធនៅតំបន់ប្រជុំកោះ Hoang Sa


 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
 

 នាថ្ងៃដដែល តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំង​ជំទាស់​អំពើ​រំលោភ​បំពាន​ពោល​ខាង​លើរបស់ចិន។
 
នាថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពីការដែលចិនដំណើរ ការវគ្គហ្វឹក​ហ្វឺន​យោធា​នៅតំបន់​ប្រជុំកោះ Hoang Sa របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បាន​លើក ច្បាស់ថា ដូចការអះអាងជាច្រើនលើកច្រើនសារ វៀតណាមមានមូលដ្ឋានគតិ យុត្តនិងភស្តុ​តាង​ប្រវត្តិសាស្ត្រ​ដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង ប្រជុំកោះ Truong Sa ដោយសម ស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនដំណើរការវគ្គហ្វឹកហ្វឺនយោធានៅតំបន់ ប្រជុំកោះ Hoang Sa របស់វៀតណាមនោះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ អធិបតេយ្យភាព​របស់​វៀត​ណាម​ចំពោះប្រជុំ​កោះនេះ។
 
នាថ្ងៃដដែល​ តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់កំណត់ទូត ប្រឆាំងជំទាស់អំពើ​រំលោភបំពាន​ពោលខាង​លើរបស់ចិន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top