ព័ត៌មាន

វៀតណាមប្រគល់អដ្ឋិធាតុទាហានអាមេរិក

អ្នកជំនាញផ្នែកកោសល្យវិច្ច័យនៃប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានធ្វើការពិនិត្យមួយនៅទីក្រុងហាណូយហើយការសន្និដ្ឋានអាចទាក់ទងទៅនឹងករណីទាហានអាមេរិកបាត់ខ្លួនអំឡុងសង្គ្រាម។

នាថ្ងៃទី ១៦ ខែតុលា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រគល់អដ្ឋិធាតុទាហានអាមេរិកចំនួន ៤ ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅវៀតណាម ។ អដ្ឋិធាតុចំនួន ០៤ ត្រូវបានប្រគល់ជូននៅពេលនេះ ដោយក្រុមរួមគ្នាដែលបានរកឃើញក្នុងកំឡុងពេលការស្វែងរកលើកទី ១៣៨ ដល់ ១៤៣ (ពីខែមេសា ២០២០ - ដល់ខែកក្កដា ២០២១)។ អ្នកជំនាញផ្នែកកោសល្យវិច្ច័យនៃប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានធ្វើការពិនិត្យមួយនៅទីក្រុងហាណូយហើយការសន្និដ្ឋានអាចទាក់ទងទៅនឹងករណីទាហានអាមេរិកបាត់ខ្លួនអំឡុងសង្គ្រាម។ ការស្វែងរកអដ្ឋិធាតុទាហានអាមេរិកដែលបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅវៀតណាមគឺជាសកម្មភាពមនុស្សធម៌រវាងរដ្ឋាភិបាលទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។ នេះគឺជាការធ្វើប្រគល់អដ្ឋិធាតុទាហានអាមេរិកលើកទី ១៥៦ ចាប់តាំងពីឆ្នាំ ១៩៧៣ មក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top