ព័ត៌មាន

វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

នារសៀលថ្ងៃទី ១៣ មីនា អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានគណៈប្រតិភូរដ្ឋសភាវៀតណាម បានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៤៦ នៃសហភាពអន្តរសភា (IPU) នៅទីក្រុង Manama ប្រទេសបារ៉ែន។
អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man រួមពិធីបើកមហាសន្និបាត IPU-146។ (រូបថត៖ VNA)

ថ្លែងសុន្ទករថានៅសម័យប្រជុំពេញអង្គ អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានអះអាងថា៖ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាកិច្ច ការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្មនូវទំនាក់ទំនងកិច្ចការបរទេស។  វៀតណាមគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់ និងពិភពលោក ហើយគាំទ្រចំពោះការជំរុញការដោះស្រាយជម្លោះ និងវិវាទដោយ សន្តិវិធី ដោយគ្មានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ រដ្ឋសភាវៀតណាមធ្វើសកម្មភាពក្រោមបាវចនា "រដ្ឋសភារបស់ប្រជាជន ដោយ ប្រជាជន និងដើម្បីប្រជាជន យកប្រជាជនជាមជ្ឈភាព" ក្នុងដំណើរការពិភាក្សា អនុម័ត ច្បាប់ យុទ្ធសាស្ត្រជាតិ ការសម្រេចលើថវិកា; ផ្តល់សច្ចាប័ន និងសម្រេចចិត្តចូលរួម សន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានសន្ធិសញ្ញាស្តីពីសិទ្ធិមនុស្ស តាមនោះ រួមចំណែក ធានាបរិយាប័ន្ន និរន្តរភាព អត្តសញ្ញាណវប្បធម៌នៃប្រជាជាតិ តម្លៃប្រវត្តិសាស្ត្រ ប្រពៃណីរបស់ប្រទេសជាតិ រក្សា និងពង្រីកផែនមហាសាមគ្គីភាពនៃប្រជាជាតិទាំងមូល។

អនុប្រធានប្រចាំការរដ្ឋសភា លោក Tran Thanh Man បានស្នើឡើងបញ្ហាមួយ ចំនួនដូចជា៖ កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកំពស់តួនាទីនៃការគោរពនិងការធានា ច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ; ធានាការអនុវត្តប្រជាធិប តេយ្យ និងសមភាព...; ពង្រឹងសាមគ្គីភាព បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និង បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន និងការសម្របសម្រួលរវាងប្រទេសនានា ដើម្បី សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតបទៅនឹងបញ្ហាពិភពលោក៕

top