ក្នុងសម័យកាលថ្មី។ ការប្តេជ្ញាចិត្តខ្ពស់ ផែនទីបង្ហាញផ្លូវនិងទិសដៅជាក់លាក់
នាពេលកន្លងមក
វៀតណាមមានសកម្មភាពយ៉ាងប្ដូរផ្ដាច់ជាច្រើនដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្ម
semiconductor
និងទាក់ទាញការវិនិយោគពីបរទេស។
វៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Semiconductor វៀតណាមដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០; កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សក្នុងឧស្សហកម្ម
semiconductor ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១៧៤ នៅក្នុងវិស័យ semiconductor ដែលមានទុនចុះបញ្ជីសរុបជិត
១១,៦ ពាន់លានដុល្លារអាមេរិក។ NVIDIA ដែលជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាលេខ
១ របស់ពិភពលោក នាពេលថ្មីៗនេះបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍
និងមជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាម។
ទោះជាយ៉ាងណាក៏ដោយ
semiconductor
គឺជាឧស្សាហកម្មពិសេសមួយ ដែលទាមទារទុនវិនិយោគដ៏ធំ
តម្រូវការខ្ពស់ទាក់ទងនឹងធនធានមនុស្ស និងបច្ចេកវិទ្យា
ហើយការប្រកួតប្រជែងខ្លាំងក្នុងការទាក់ទាញការវិនិយោគ ដូច្នេះហើយវៀតណាមបានកំណត់ថា
ត្រូវមានការប្តេជ្ញាចិត្តដ៏ធំ និងផែនទីបង្ហាញផ្លូវដ៏ជាក់លាក់។
នៅក្នុងសម័យប្រជុំនៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ការប្ដេជ្ញាចិត្តត្រូវតែបង្ហាញដោយសកម្មភាពដ៏ជាក់លាក់
មានរបៀបរៀបរយ លក្ខណៈវិទ្យាសាស្ត្រ មានការផ្ដោតសំខាន់
ធ្វើការងារណាគឺសម្រេចការងារនោះ។ មានតែពេលនោះទេ
ទើបយើងអាចឈានទៅដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមដោយផ្អែកលើវិទ្យាសាស្ត្រ
បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះឧស្សាហកម្ម semiconductor
គឺជាវិស័យអាទិភាពសំខាន់មួយសម្រាប់ការអភិវឌ្ឍ”។
ក្រៅពីការផ្ដល់ធនធានសម្រាប់បំពេញសសរស្តម្ភទាំងបីនៃឧស្សាហកម្ម
semiconductor
នោះគឺ យន្តការ គោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធ
វៀតណាមក៏យកចិត្តទុកដាក់ពិសេសដល់ការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។
រដ្ឋាភិបាលបានស្នើឱ្យក្រសួង និងផ្នែកនានា រៀបចំដើមទុន
ដើម្បីគាំទ្រដល់ការអនុវត្តភារកិច្ចនេះ សំដៅសម្រេចបានគោលដៅដល់ឆ្នាំ២០៣០
ប្រទេសមានវិស្វករយ៉ាងហោចណាស់ ៥០០០ នាក់ ដែលមានជំនាញជ្រៅជ្រះផ្នែកបញ្ញាសិប្បនិមិត្ត
ព្រមទាំងបណ្តុះបណ្តាលយ៉ាងស៊ីជម្រៅ ដល់គ្រូបង្រៀនចំនួន ១៣០០ នាក់
ដែលបង្រៀននៅវិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យនានា គ្រឹះស្ថានបណ្តុះបណ្តាល
និងសហគ្រាសនានា។ លោកស្រី Nguyen Thi Le Quyen ទទួលបន្ទុកមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ
ចំណុះក្រសួងផែនការ និងវិនិយោគ បានធ្វើអត្ថាធិប្បាយថា៖
“នេះគឺជាដំណោះស្រាយទម្លុះទម្លាយ។
ការអភិវឌ្ឍឧស្សាហកម្ម semiconductor ត្រូវតែមានភាពស៊ីសង្វាក់គ្នាជាមួយនឹងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដោយផ្សារភ្ជាប់នឹងការបណ្តុះបណ្តាលវិទ្យា
សាស្ត្រមូលដ្ឋាន វិទ្យាសាស្ត្រឯកទេស ស្របតាមផែនទីបង្ហាញផ្លូវ
និងវិស័យដែលវៀតណាមមានប្រៀបខ្លាំង។ លើកកម្ពស់ទំនាក់ទំនងរវាងរដ្ឋ សាលារៀន
និងសហគ្រាស។ ទន្ទឹមនឹងនោះ ធ្វើពិពិធកម្មទម្រង់ និងធនធានបណ្ដុះបណ្ដាល។
ក្នុងដំណាក់កាលដំបូង ត្រូវតែផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលជួរគ្រូបង្រៀន”។
ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor
ក្រៅពីដំណោះស្រាយដើម្បីបន្តជំរុញកំណែទម្រង់បែបបទរដ្ឋបាលសម្រាប់សកម្មភាពផលិតកម្ម
និងអាជីវកម្មក្នុងវិស័យ semiconductor ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសមកាលកម្មសម្រាប់ឧស្សាហកម្ម
semiconductor និងការអភិវឌ្ឍធនធានមនុស្សនោះ
វៀតណាមក៏បានផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ
ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីលើវិស័យ semiconductor ផងដែរ។ លោក Do Nam Trung អនុប្រធាននាយកដ្ឋានឧស្សាហកម្មព័ត៌មាននិងផ្សព្វផ្សាយ
នៃក្រសួងព័ត៌មាននិងផ្សព្វផ្សាយ បានឲ្យដឹងថា៖
“វៀតណាមបានកំណត់ចូលរួមយ៉ាងសកម្មក្នុងគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផ្គត់ផ្គង់
យោងតាមផែនទីបង្ហាញផ្លូវ។ នោះគឺការឆ្លៀតយកនិន្នាការពិភពលោក
ដើម្បីរៀបចំរចនាសម្ព័ន្ធឧស្សាហកម្ម semiconductor ឡើងវិញតាមបាវចនាអត្ថប្រយោជន៍បូកមួយ
ដែលក្នុងនោះវៀតណាមខិតខំក្លាយទៅជា ទិសដៅបូកមួយ
ពោលគឺមានការចូលរួមពីប្រទេសដទៃទៀតនិងអង្គការដទៃទៀត នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នេះ
ទាក់ទាញសហគ្រាស semiconductor ឈានមុខគេលើពិភពលោកមកបណ្តាក់ទុននៅវៀតណាម”។
នៅចំពោះមុខនឹងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លារបស់វៀតណាម
ដៃគូអន្តរជាតិ និងសហគ្រាសឈានមុខគេជាច្រើនក្នុងឧស្សាហកម្ម semiconductor
បានបញ្ចេញមតិប្រកបដោយសុទិដ្ឋិនិយមចំពោះយថាទស្សន៍អំពីឧស្សាហកម្ម semiconductor
របស់វៀតណាម ហើយបង្ហាញការត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការ។
លោកស្រី Mariam Sherman នាយិកាធនាគារពិភពលោកប្រចាំនៅវៀតណាមបានអះអាងថា៖
“ទោះបីជានៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍក៏ដោយ
ប៉ុន្តែវៀតណាមបានក្លាយជាប្រទេសនាំចេញសារធាតុ semiconductor ធំជាងគេទី
៣ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ ២០២៣ ជាមួយនឹងប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន
២០,១ ពាន់លានដុល្លារអាមេរិក ហើយ
វៀតណាមបាននិងកំពុងលេចឡើងជាមជ្ឈមណ្ឌលផលិតកម្មឈានមុខគេនៅក្នុងតំបន់ផងដែរ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសកលដូចជា Samsung Intel និង Apple
បានបង្កើតប្រតិបត្តិការសំខាន់ៗនៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេរបស់ពិភពលោកដូចជា Nvidia Meta និង Google កំពុងពន្លឿនការចូលរួមរបស់ពួកគេ
ដែលបង្ហាញពីការត្រៀមខ្លួនជាស្រេចស់វៀតណាម
ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់នៅអាស៊ី”។
ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល
ក៏ដូចជាដំណោះស្រាយនិងផែនទីបង្ហាញផ្លូវជាក់លាក់នោះ
វៀតណាមកំពុងខិតខំប្រឹងប្រែងចាប់យកឱកាសដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor
យ៉ាងឆាប់រហ័ស និងខ្លាំងក្លា តាមនោះនាំវៀតណាមស្ទុះឈានទៅយុគសម័យថ្មី
នៅពេលដែលបច្ចេកវិទ្យាដើរតួនាទីជាគន្លឹះ៕