ព័ត៌មាន

វៀតណាមប្តេជ្ញាចិត្តអនុវត្តន៍ការសន្យាអន្តរជាតិក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

តបតាមការអញ្ជើញរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានផ្ញើសារសំខាន់មួយទៅកាន់សម័យប្រជុំចង្អៀតកម្រិតខ្ពស់ស្តីពីការ ប្រែប្រួលអាកាសធាតុដែលបានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅ ទីក្រុងញូយ៉ក (សហរដ្ឋអាមេរិក)។
  រូបថតឧទាហរណ៍៖ TTXVN  

សម័យប្រជុំនេះគឺសំដៅ ឯកភាពការយល់ដឹង ហើយជំរុញការសន្យានយោបាយដ៏ខ្លាំងក្លាអំពីហិរញ្ញវត្ថុអាកាសធាតុ ការកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបម្លែងថាមពលឆ្ពោះទៅកាន់កិច្ចប្រជុំលើកទី២៧ បណ្ដា ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP27) ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ នៅទីក្រុង Sharm el-Sheikh ប្រទេស អេហ្ស៊ីប។ ក្នុងសុន្ទរកថា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀត ណាមបាននិងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ អនុវត្តន៍យ៉ាងសកម្មនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងបំពេញដោយជោគជ័យនូវតួនាទីនៅក្នុងបណ្តាទីភ្នាក់ងារផ្សេងៗរបស់អង្គការសហប្រជាជាតិផងដែរ។ ដោយមានទំនួលខុសត្រូវអន្តរ ជាតិដ៏ខ្ពស់ ហើយក៏ជាប្រទេសដែលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុដែរ វៀតណាមប្តេជ្ញាចិត្ត ហើយអនុវត្តន៍ដោយ ម្ចាស់ការនូវការសន្យាអន្តរជាតិរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត រួមទាំងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុផងដែរ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញមានប្រសាសន៍ថា៖

“ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់សហគមន៍ អន្តរជាតិ ជាពិសេសដៃគូអភិវឌ្ឍន៍នានា ខ្ញុំជឿជាក់ថា ការងារឆ្លើយតប និងលើកកំពស់ ភាពធន់នឹងការប្រែប្រួលអាកាសធាតុកាន់តែមានប្រសិទ្ធភាពច្បាស់លាស់។ ប្រការនេះ មិនត្រឹមតែមានសារៈសំខាន់សម្រាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងកសាងទំនុកចិត្ត បង្កើតឥទ្ធិពលទូលំទូលាយ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើពិភព លោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកការពារផែនដីរបស់ យើងឲ្យកាន់តែមានសុវត្ថិភាព និងនិរន្តរភាពថែមទៀត”។ លោកនាយករដ្ឋមន្ត្រីមានបំណងថា ដៃគូអភិវឌ្ឍន៍នឹងជួយឧបត្ថម្ភយ៉ាងខ្លាំងក្លា ដល់វៀតណាមក្នុងការផ្ទេរបច្ចេកវិទ្យា; ផ្ដល់អនុគ្រោះផ្នែកហិរញ្ញវត្ថុ; បណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

top