ព័ត៌មាន

វៀតណាមបើកឡើងវិញនូវសេវាអាជីវកម្មចាំបាច់ លើកលែងតែក្លឹបកំសាន្តនិងខារ៉ាអូខេ


 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ​​២០២០ អ​ញ្ជើញថ្លែង​នៅកិច្ចប្រជុំ គណៈ អចិន្រ្តៃយ៍​រដ្ឋាភិបាល​វៀត​ណាម​ស្ដីពីការ​បង្ការ​ទប់​ស្កាត់ជំងឺរាតត្បាត Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃថា រឿងគួរឲ្យ​សប្បាយ​គឺ វៀតណាមបានរុញថយក្រោយ Covid-19 ប្រកបដោយជោគជ័យ។ 

ហេតុដូច្នេះ លោកនាយករដ្ឋមន្រ្តីបានលើកឡើងសារថ្មីមួយនោះគឺ ប្រជាជនម្នាក់ៗ អង្គភាព​អាជីវកម្ម​នីមួយៗ​នឹង​វិលត្រឡប់មកភាពធម្មតាវិញ ព្រមទាំងជំរុញ ខ្លាំងនូវការស្ដារសេដ្ឋកិច្ច​ឡើង​វិញ​និង​កសាង​ប្រទេស​ជាតិ​ផង​ដែរ​។ លោក មានប្រសាសន៍ថា៖
 
“ប្រជាជន​ម្នាក់ៗនិង​អង្គភាព​អាជីវកម្មនីមួយៗ​ត្រូវការបង្កើត​ភាព​ធម្មតា​ថ្មីក្នុងជីវភា​ព​រស់​នៅនិង​សកម្មភាព​សេដ្ឋកិច្ចសង្គម ដោយឈរលើស្មារតីគឺ ជំរុញខ្លាំងនូវការស្ដារសេដ្ឋកិច្ចឡើងវិញ កសាងប្រទេសជាតិ។ ត្រូវតែ ចាត់ទុក​នេះជាភារកិច្ចសំខាន់ជួរមុខរបស់អាជ្ញាធរនិងស្ថាប័នគ្រប់ជាន់ថ្នាក់ ប៉ុន្តែកុំឲ្យមើលស្រាល Covid-19 នោះ​ឡើយ។ តាមនោះត្រូវបន្តអនុវត្តវិធាន ការនានាដើម្បីរាំងខ្ទប់ការឆ្លងជំងឺពីខាងក្រៅ។ ប្រសិន​បើ​មាន​អ្នកមកពី បរទេស សុទ្ធតែធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃនៅទីកន្លែងប្រមូលផ្ដុំ លើកលែង​តែអ្នក​ជំនាញ​ កម្មការស្ទាត់ជំនាញ និងវិនិយោគិននឹងមាន វិធីធ្វើចត្តាឡីស័កដ៏សមស្រប”។
 
ដោយ​ឈរលើសំណើររបស់បណ្ដាក្រសួង ស្ថាប័ននិងខេត្តក្រុងនានា លោកនាយក​រដ្ឋមន្រ្តី​ក៏បាន​យល់​ស្រប​ឲ្យបើក​ឡើងវិញនូវរូបភាពអាជីវកម្ម សេវាកម្មមួយចំនួន លើកលែងតែក្លឹបកំសាន្តនិងខារ៉ាអូខេ។ សេវា​អាជីវកម្ម​ មិនចាំបាច់នានាក៏ត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញផងដែរ ប៉ុន្តែត្រូវធានា វិធានការបង្ការ​ជំងឺរាត​ត្បាត​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top