ព័ត៌មាន

វៀតណាមបានសម្រេចសមិទ្ធិផលជាច្រើនក្នុងកិច្ចរការពារនិងលើកកម្ពស់សិទ្ធិមនុស្ស

សិក្ខាសាលាស្តីពី “កិច្ចការសិទ្ធិមនុស្សនៅឆ្នាំ ២០១៨ និងការអនុវត្តរាល់អនុសាសន៍ក្រោមយន្តការត្រួតពិនិត្យឡើងវិញជុំទី ២” រៀបចំដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃសិក្ខាសាលា

តាមរយៈសិក្ខាសាលា ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចបានផ្ទៀងស្តាប់មតិយោបល់ចែករំលែកនិងទស្សនៈរបស់ភ្នាក់ងារនិងអង្គការនានាដែលប្រតិបត្តិក្នុងវិស័យសិទ្ធិការងារនិងសិទ្ធិរបស់ក្រុមជនងាយរងគ្រោះ ដើម្បីធ្វើបូកសរុបនិងបង្ហើយសម្រាប់ត្រៀមសម្រាប់សម័យការពាររបាយការណ៍ជាតិរបស់វៀតណាម តាមយន្តការ​ពិនិត្យទូទៅតាមកាលកំណត់ជុំទី ៣ នៅទីក្រុងហ្សឺណែវប្រទេសស្វីសក្នុងខែមករាឆ្នាំ២០១៩ខាងមុខ។

គណៈប្រតិភូបានឯកភាពថា ការអភិវឌ្ឍន៍ធនធានមនុស្សគឺជាគោលដៅអាទិភាពកំពូលក្នុងគោលនយោបាយ​របស់បក្សនិងរដ្ឋ។ អាទិភាពខ្ពស់បំផុតរបស់វៀតណាមគឺបន្តកសាងនីតិរដ្ឋ ធ្វើកំណែទម្រង់ច្បាប់និង​គោលនយោបាយពាក់ព័ន្ធនឹងកិច្ចការពារនិងជម្រុញសិទ្ធិមនុស្សផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណា


top