នេះជាព័ត៌មានដែលបានលើកឡើងនៅសិក្ខាសាលា “ទិវាអន្តរជាតិការពារស្រទាប់អូហ្សូនឆ្នាំ ២០២៤ - រយៈពេល ៣០ ឆ្នាំ វៀតណាមចូលរួមអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងរ៉េអាល់” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ កញ្ញា នៅទីក្រុងហាណូយ។
ប្រតិភូចូលរួមសិក្ខាសាលា (រូបថត៖ baotainguyenmoitruong.vn)
វៀតណាមបានលុបបំបាត់ការប្រើប្រាស់ឧស្ម័ន្ធកាបូនិក
CO2
ចំនួន ២២០ លានតោន
ចាប់តាំងពីចូលរួមអនុសញ្ញាទីក្រុងវីយែនស្តីពីការការពារស្រទាប់អូហ្សូន
និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូនកាលពី ៣០ ឆ្នាំមុន។
នេះជាព័ត៌មានដែលបានលើកឡើងនៅសិក្ខាសាលា “ទិវាអន្តរជាតិការពារស្រទាប់អូហ្សូនឆ្នាំ ២០២៤ - រយៈពេល ៣០ ឆ្នាំ
វៀតណាមចូលរួមអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងរ៉េអាល់” ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦
ខែកញ្ញា នៅទីក្រុងហាណូយ។
នៅក្នុងសិក្ខាសាលានេះ
បទបង្ហាញរបស់វាគ្មិនជាច្រើនបានចែករំលែក មតិដូចគ្នាថា បន្ទាប់ពីរយៈពេល ៣០
ឆ្នាំនៃការចូលរួមក្នុងអនុសញ្ញាក្រុងវីយែន និងពិធីសារម៉ុងត្រេអាល់មក
វៀតណាមត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃថាជាសមាជិកសកម្ម
និងមានការទទួលខុសត្រូវខ្ពស់ក្នុងការខិតខំប្រឹងប្រែងអនុវត្តភារកិច្ច
និងដំណោះស្រាយជាច្រើន សំដៅគ្រប់គ្រង និងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់អូហ្សូន
សារធាតុដែលបណ្តាលឱ្យមានផលប៉ះពាល់ផ្ទះកញ្ចក់
និងសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនោះ
យោងតាមស្ថិតិដែលត្រូវបានលេខាធិការដ្ឋានអូហ្សូនអន្តរជាតិប្រកាសនៅក្នុងកិច្ចប្រជុំ
កាលពីខែកក្កដាកន្លងមកនេះ វៀតណាមបានលុបបំបាត់ការប្រើប្រាស់ឧស្ម័នកាបូនិកចំនួន ២២០
លានតោន ចាប់តាំងពីចូលរួមក្នុងអនុសញ្ញាទីក្រុងវីយែន និងពិធីការម៉ុងត្រេអាល់។
នៅក្នុងសិក្ខាសាលា លោកស្រី Megumi
Seki លេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋានអូហ្សូនអន្តរជាតិបានវាយតម្លៃថា
រាល់ដំណោះស្រាយភាពត្រជាក់ប្រកបដោយនិរន្តរភាពដែលវៀតណាមបានបញ្ចូលទៅក្នុងកម្មវិធី
និងសកម្មភាពដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធភាព
និងត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង។
យោងតាមផែនទីបង្ហាញផ្លូវដែលត្រូវបានអនុម័តដោយរដ្ឋាភិបាល
នៅឆ្នាំ២០៤៥ វៀតណាមនឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកបានជាង ១១លានតោន
រួមចំណែកដល់គោលដៅសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០៕