ព័ត៌មាន

វៀតណាមបានរៀបចំជើងហោះហើរចំនួន ៦ ជើង ដឹកពលរដ្ឋវៀតណាមប្រមាណ ១៧០០ នាក់ពីអ៊ុយក្រែនវិលត្រឡប់មកប្រទេសវិញប្រកដោយសុវត្ថិភាព

នាបច្ចុប្បន្ននេះ ការងារជម្លៀសបានសម្រេចជាមូលដ្ឋាន ឆ្លើយតបនឹងបំណងប្រាថ្នា វិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាម ហើយមានពលរដ្ឋវៀតណាមមួយចំនួនតិចបានស្នាក់នៅអ៊ុយក្រែនដោយសារមូលហេតុផ្ទាល់ខ្លួន។
  ជម្លៀសពលរដ្ឋវៀតណាម និងសមាជិកគ្រួសារគេ (ប្រមាណ ៥២០០ នាក់) ពីអ៊ុយក្រែនប្រកបដោយសុវត្ថិភាព  

យោងតាមក្រសួងការបរទេសវៀតណាមបានឲ្យដឹងថា អនុវត្តន៍តាមការដឹកនាំរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋ នាបច្ចុប្បន្ននេះ ក្រសួងការបរទេសបានសម្របសម្រួលយ៉ាងជិតស្និទ្ធិជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងស្ថាប័នតំណាងវៀតណាមនៅភូមិសាស្ត្របានធ្វើការជម្លៀសពលរដ្ឋវៀតណាម និងសមាជិកគ្រួសារគេ (ប្រមាណ ៥២០០ នាក់) ពីអ៊ុយក្រែនប្រកបដោយសុវត្ថិភាព ហើយបានរៀបចំជើងហោះហើរចំនួន ៦ ជើង ដឹកពលរដ្ឋវៀតណាមប្រមាណ ១៧០០ នាក់វិលត្រឡប់មកប្រទេសវិញ ព្រមទាំងជួយសម្រួលដល់ពលរដ្ឋរាប់សិបនាក់ផ្សេងទៀតវិលត្រឡប់មកប្រទេសវិញតាមជើង ហោះហើរពាណិជ្ជកម្ម ដោយបើកចំហ តម្លាភាព និងងាយស្រួលបំផុតជូនពលរដ្ឋ។

នាបច្ចុប្បន្ននេះ ការងារជម្លៀសបានសម្រេចជាមូលដ្ឋាន ឆ្លើយតបនឹងបំណងប្រាថ្នា វិលត្រឡប់មកប្រទេសវិញរបស់ពលរដ្ឋវៀតណាម ហើយមានពលរដ្ឋវៀតណាមមួយចំនួនតិចបានស្នាក់នៅអ៊ុយក្រែនដោយសារមូលហេតុផ្ទាល់ខ្លួនផងដែរ៕ 


top