
ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Thang បាន ប្រគល់តំណែងជាប្រធានប្តូរវេន
ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya (http://www.vietnamplus.vn/)
នាថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឈីលី លោក Ngo Duc Thang បានអញ្ជើញជាអធិបតីកិច្ចប្រជុំចុងក្រោយក្នុងអាណត្តិជាប្រធានគណៈកម្មាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន) នៅឈីលី ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងថៃនៅរដ្ឋធានី Santiago ។ បណ្ដាឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងតំណែងជាប្រធាននោះ វៀតណាមបានសម្រេចល្អភារកិច្ចរបស់ខ្លួន ។ ក្នុងអាណត្តិ ២០១៦ វៀតណាមបានប្រារព្ធយ៉ាងជោគជ័យសកម្មភាពផ្សព្វផ្សាយវប្បធម៌ ទឹកដី មនុស្ស អាស៊ាន តាមរយៈសិក្ខាសាលាជាមួយនិស្សិតនៅសាកលវិទ្យាល័យ បទសំភាសន៍ជាមួយបណ្ដាឯកអគ្គរដ្ឋទូតលើទូរទស្សន៍ ជំនួបប្រាស្រ័យអំពីកីឡានិងសិល្បៈ។ នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមលោក Ngo Duc Thang បាន ប្រគល់តំណែងជាប្រធានប្តូរវេនជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក Philemon Arobaya ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម