ព័ត៌មាន

វៀតណាមបានប្រកាសជើងហោះហើរដឹកពលរដ្ឋ វិលត្រឡប់មកប្រទេសពីឥណ្ឌូនេស៊ីវិញ

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីកំពុងសហការជាមួយអាជ្ញាធរក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋវៀតណាម នៅឥណ្ឌូនេស៊ីវិលត្រឡប់មកវៀតណាមវិញដោយហេតុផលចាំបាច់ពិសេស។

ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី



ស្ថានទូតវៀតណាម ប្រចាំនៅឥណ្ឌូនេស៊ីនាថ្ងៃទី ១៩ ខែមេសា បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយស្ដីអំពី ជើងហោះហើរដឹកពលរដ្ឋ វិលត្រឡប់មកប្រទេសវិញ។ ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីកំពុងសហការជាមួយអាជ្ញាធរក្នុងប្រទេស ដើម្បីរៀបចំជើងហោះហើរដឹកពលរដ្ឋ វៀតណាមនៅឥណ្ឌូនេស៊ីវិលត្រឡប់មក វៀតណាមវិញដោយហេតុផលចាំបាច់ពិសេស។ មុខសញ្ញាអាទិភាពរួមមាន កុមារ សិស្សានុសិស្ស អាយុក្រោម ១៨ ឆ្នាំ និស្សិតនៅអន្តេវាសិកដ្ឋានដែលត្រូវបិទទ្វារ មនុស្សវ័យចំណាស់ អ្នកព្យាបាលជំងឺនៅឥណ្ឌូនេស៊ី ដែលមានជំងឺប្រចាំកាយ (ទឹកនោមផ្អែម ជំងឺបេះដូង មហារីក) អ្នកកាន់ទិដ្ឋាការផុតកំណត់ស្នាក់នៅឥណ្ឌូនេស៊ី ជាដើមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top